ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១៧ ធ្នូ កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់ និងរបួសធ្ងន់ស្រាល១៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៧លើក (យប់១៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី០នាក់), រងរបួសសរុប១៧នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៧នាក់ (ស្រី ៥និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់១១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០នាក់), ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ៤នាក់), បត់គ្រោះថ្នាក់២លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់)៕

ដោយ ៖ សហការី


ចែករំលែក៖