ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសធ្ងន់ខណៈជិះម៉ូតូធុនធំទៅបុករថយន្ត​ALPHARDកំពុងបេីក​បត់​ឆ្លង​ផ្លូវ​៦០ម៉ែត្រ​

ចែករំលែក៖

​ភ្នំពេញ៖ រថយន្តម៉ាក​TOYOTA ALPHARD មមួយគ្រឿងបានបេីក​បត់​ឆ្លង​ផ្លូវ​ចូល​បុរី​ ក៏ត្រូវ​ម៉ូតូ​ធុនធំ​ម៉ាក​CRF ជិះ​ផ្លូវ​ត្រង់​ជ្រុល​ទៅ​បុក​ចំពីមុខពេញទំហឹង​ បណ្តាលឱ្យអ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ កាលពីវេលា​ម៉ោង​៩និង​៤០នាទី​យប់​ នៅទល់​មុខច្រកចូល​បុរី​ប៉េង​ហួត​ តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ ក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​  រាជធានីភ្នំពេញ​។ 

​    បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហហេតុបានឱ្យ​ដឹង​ថា មុន​ពេល​កេីតហេតុ​គេ៊ឃើញបុរស​ម្នាក់​បានបើករថយន្ត​ម៉ាក​ TOYOTA ALPHARD ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CA-9868 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ក្នុង ទិសដៅ​ពពីជើង​ទៅ​ត្បូង​ ដោយ​មានដឹក​បុរស​ជនជាតិ​ចិន​មួយ​ក្រុម​ផង​ដែរ​ ។ លុះ​មក​ដល់​ចំណុច​កកេីតហេតុក៏បានបួង​ចង្កូត​បត់​ឆ្វេង​ឆ្លង​ផផផ្លូវក្នុងគោលបំណងចូលទៅក្នុងបុរី​ប៉េង​ហួត​ ហើយពេលកំពុងបើកកាត់​ទទឹង​ផផ្លូវក៏ស្រាប់​តែ​មានបុរស​មម្នាក់បានបើកម៉តូធុនធំ​ ម៉ាក​CRF ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1C-5757 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ក្នុងទិសដៅ​ពពីត្បូង​ទៅ​ជជេីងចាប់ហ្រ្វ័ង​មមិនទាន់ដោយសារ​រថយន្ដ​បត់​លឿន​ពពេកទេីប​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​ បណបណ្តាលឱ្យរង​ការ​ខូចខាត​ម៉ូតូ​ និង​ធ្ធ្វើឱ្យមនុស្ស​រងរបួសធ្ងន់ ត្រូវ​បាន​បញ្ជួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​  ។ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូខូចខាតផែ្នក​ខាង​មុខ​ តែមិន​មាន​គ្រោះ​ថ្នាក់​ ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​  ។ 

​   ក្នុង​ករណីនេះ​ដែរ​ ក៏មានការ​ទាស់​ពាក្យ​សម្ដី​គគ្នារវាង​ភាគី​ខាង​មម៉ូតូជាមួយ​នឹង​សមត្ថកិច្ច​មូលដ្ឋាន​បន្តិចបន្តួចផងដែរ​ តែក៏ស្ងាត់ទៅវិញ  ។ 

​    ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​មិន​អាច​ដោះស្រាយ​គ្នា​បាន​ មធ្យោបាយ​ទាំង​អស់ត្រូវ​បាន​សមត្ថកិច្ច​ជំនាញធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយគ្នាបន្តតាមក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖