ភ្នំពេញ៖ រថយន្តម៉ាកTOYOTA ALPHARD មមួយគ្រឿងបានបេីកបត់ឆ្លងផ្លូវចូលបុរី ក៏ត្រូវម៉ូតូធុនធំម៉ាកCRF ជិះផ្លូវត្រង់ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ នៅទល់មុខច្រកចូលបុរីប៉េងហួត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេ៊ឃើញបុរសម្នាក់បានបើករថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-9868 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុង ទិសដៅពពីជើងទៅត្បូង ដោយមានដឹកបុរសជនជាតិចិនមួយក្រុមផងដែរ ។ លុះមកដល់ចំណុចកកេីតហេតុក៏បានបួងចង្កូតបត់ឆ្វេងឆ្លងផផផ្លូវក្នុងគោលបំណងចូលទៅក្នុងបុរីប៉េងហួត ហើយពេលកំពុងបើកកាត់ទទឹងផផ្លូវក៏ស្រាប់តែមានបុរសមម្នាក់បានបើកម៉តូធុនធំ ម៉ាកCRF ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-5757 បានជិះបោះពួយតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពពីត្បូងទៅជជេីងចាប់ហ្រ្វ័ងមមិនទាន់ដោយសាររថយន្ដបត់លឿនពពេកទេីបធ្វើអោយម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹង បណបណ្តាលឱ្យរងការខូចខាតម៉ូតូ និងធ្ធ្វើឱ្យមនុស្សរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកខាងរថយន្តវិញ រងការខូខូចខាតផែ្នកខាងមុខ តែមិនមានគ្រោះថ្នាក់ ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ ។
ក្នុងករណីនេះដែរ ក៏មានការទាស់ពាក្យសម្ដីគគ្នារវាងភាគីខាងមម៉ូតូជាមួយនឹងសមត្ថកិច្ចមូលដ្ឋានបន្តិចបន្តួចផងដែរ តែក៏ស្ងាត់ទៅវិញ ។
ក្រោយពេលកេីតហេតុ ដោយសារមិនអាចដោះស្រាយគ្នាបាន មធ្យោបាយទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដំណោះស្រាយគ្នាបន្តតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ