ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ។
ព័ត៌មានលម្អិត ក្រុមការងារកាសែតនគរវត្ត នឹងលម្អិតជំរាបជូននាពេលក្រោយ សូមអរគុណ🙏៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច