ព័ត៌មានទាន់ហេតុការណ៍៖

Rasmus Hojlund រកបានគ្រាប់បាល់ដំបូងឱ្យ Man Utd យកឈ្នះ Aston Villa

ចែករំលែក៖

ខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់គាត់នៅ Premier League ខណៈដែលក្រុមបិសាចក្រហមManchester United បានវាយបកវិញពីការស៊ុតបញ្ចូលទីចំនួន២គ្រាប់ដើម្បីកត់ត្រាជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការជួបជាមួយ Aston Villa នៅ Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ធ្នូនេះ។

នៅក្នុងការប្រកួតដំបូងរបស់ United ចាប់តាំងពីការទិញភាគហ៊ុនក្លិប២៥% របស់លោក Sir Jim Ratcliffe ហើយជាមួយនឹងក្លាយជានាយកនាពេលអនាគត និងជាប្រធានផ្នែកកីឡាបច្ចុប្បន្នរបស់ Ineos លោក Sir Dave Brailsford ក្រុមរបស់លោក Erik ten Hag បានផលិតនូវ ‘back-from-the-dead’ មួយ ដែលជាការវាយបកយកឈ្នះគូប្រកួតវិញ។

បន្ទាប់ពី John McGinn និង Leander Dendoncker បានរកគ្រាប់បាល់ម្នាក់១គ្រាប់ឲ្យក្រុមភ្ញៀវ Aston Villa នូវការនាំមុខក្នុងតង់ទី១ ប៉ុន្តែក្រុម Manchester United បានវាយបក (Come Back) ក្នុងតង់ទី២ បន្ទាប់ពី Alejandro Garnacho រកបាន២គ្រាប់នៅនាទីទី៥៩ និងនាទីទី៧១ និងការរកគ្រាប់បាល់ដំបូងរបស់កីឡាកររូបនេះ១គ្រាប់ដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតដោយ VAR សម្រាប់បាល់ Off-side។

កីឡាករអាហ្សង់ទីនវ័យ១៩ឆ្នាំដែលបានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតជាលើកដំបូងក្នុងអាជីពរបស់គាត់ដើម្បីបង្វែរស្ថានការណ៍របស់ក្រុមឲ្យតាមស្មើ។ សម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ យ៉ាងហោចណាស់ ប្រហែលជាគ្មានអ្នកស៊ុតបញ្ចូលទីនោះទេ ប៉ុន្តែ Hojlund បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី៨២ បន្ទាប់ពីបាល់ជ្រុងរបស់ Bruno Fernandes ចូលទៅក្នុងតំបន់ប៉េណាល់ទី។

លទ្ធផលនេះធ្វើឲ្យ Man Utd រក្សាក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីមិនឈ្នះសោះ៤ប្រកួត ដែលធ្វើឲ្យក្រុមនេះឡើងមកឈរចំណាត់ថ្នាក់លេខ៦ មាន៣១ពិន្ទុ ខណៈដែលក្រុម Aston Villa បន្តឈរលេខ៣បណ្តោះអាសន្នមាន៣៩ពិន្ទុដដែល។ Man Utd ត្រូវប៉ះNottingham Forest នៅថ្ងៃទី៣១ ធ្នូ រីឯ Aston Villa ត្រូវប៉ះ Burnley នៅថ្ងៃទី៣០ ធ្នូខាងមុខនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖