ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង,នាយសេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ អញ្ជើញចុះពិនិត្យផែនកងកម្លាំងការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ផែនកងកម្លាំង ការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣មានកម្លាំងយោធាចំនួន ២៥ផែន,កម្លាំងនគរបាលជាតិចំនួន២ផែន,ល្បុក្កតោ ១ ផែន,ផែន ស.ស.យ.យ.ក,ផែនកាយឫទ្ធិ,ផែនកាកបាទ ក្រហម,មន្ត្រីរាជនិងប្រជាលរដ្ឋចូលរួមជាច្រើនផងដែរ។នាយឧត្តមសេនីយ៍មានប្រសាសន៍ជូនដល់កងកម្លាំងទាំងអស់ ព្រមទាំងបានណែនាំឲ្យបណ្ដាផែននីមួយៗគោរពវិន័យឲ្យបានខ្ជាប់ខ្ជួនក្នុងពេលកំពុងហ្វឹកហាត់ក៏ដូចជាក្នុងពេលចូលរួមកម្មវិធីឱ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរនិងជោគជ័យបំផុត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការ អនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ ក្រសួងទេសចរណ៍ បានរៀបចំស្តង់តាំងតាំងពិព័រណ៍ផលិតផលរបស់ខ្មែរចំនួន ២៥០ស្តង់ និង ម្ហូបអាហាររបស់ខ្មែរចំនួន ២៥០ ស្តង់។ រៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ គឺស្តែងឱ្យឃើញនូវសមិទ្ធផលនៃសន្តិភាពរយៈពេល២៥ឆ្នាំមកនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យបានដឹងកាន់តែច្បាស់ថា សុខសន្តិភាព មានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ។
សម្រាប់ការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣នេះ មានរៀបចំធំជាងឆ្នាំមុនៗ ហើយព្រឹត្តិការណ៍ថ្ងៃទី២៩ ខែធ្នូ គឺមានអត្ថន័យធំធេងណាស់ចំពោះប្រទេសកម្ពុជា ចំពោះប្រជាជាតិកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ពីព្រោះទម្រាំធ្វើឱ្យប្រទេសជាតិ និងឈានទៅបញ្ចប់សង្គ្រាមស៉ីវិល ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត ដែលជាប្រតិបត្តិករ អនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការ អនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ ក៏មានការបាញ់ កាំជ្រួចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ថ្ងៃទី៣១ ខែធ្នូ ក្រុមការងារនឹងបាញ់កាំជ្រួចរបស់ឆ្លងឆ្នាំសកល ៕
ដោយ៖ សូរិយា