ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បានបញ្ជាក់ថា កើតឡើងចំនួន ១៤លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៩នាក់ (ស្រី ២នាក់), រងរបួសសរុប ១៣នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៥នាក់) , មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ៣នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់) និងប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់) ៕
ដោយ៖ តារា