ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ផ្ដល់ពានរង្វាន់បាល់ទាត់៧មករា ឈ្នះឈ្នះតេជោសន្តិភាពរដូវកាលទី៨ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមអធិបតីភាព ផ្ដល់ពានរង្វាន់បាល់ទាត់ ៧មករា ឈ្នះឈ្នះតេជោសន្តិភាព រដូវកាលទី៨ ឆ្នាំ២០២៤

ដើម្បីអបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា” រៀបចំឡើង ដោយសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព នៅរាជធានីភ្នំពេញ នៅទីលានបាល់ទាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា  សង្កាត់ឃ្មួញ  ខណ្ឌសែនសុខ រាជធានីភ្នំពេញ  នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ។

     លោក ឃួង ស្រេង  បានបញ្ជាក់ថា៖ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពតែងតែបានរៀប ចំកម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ ទិវា ជ័យជម្នះ៧មករា នេះ ជារៀងរាល់ឆ្នាំ ដោយគិតមកដល់ឆ្នាំនេះមាន រយៈពេល ៨ឆ្នាំហើយ ។ នេះ សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពី ស្មារតីដឹងគុណ តបស្នងសងគុណ និងការពារសច្ចធម៌ប្រវត្តិសាស្ត្រជាតិ របស់យុវជនជំនាន់ក្រោយ គោរពជូនចំពោះ វីរយុទ្ធជន-យុទ្ធនារី អ្នក ស្នេហាជាតិ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត ដែលបានប្រយុ ទ្ធ និងធ្វើ ពលិកម្មយ៉ាងអង់អាចក្លាហានបំផុត រំដោះជាតិមាតុភូមិ ឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុលពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ 

     ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាន នូវ អតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយការឈឺចាប់ខ្លោចផ្សារកទី បំផុតគ្មាន ដែលបង្ក ឡើងដោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយគា្មនសោកនាដកម្មណា គ្មានភាព អយុត្តិធម៌ណា និងគ្មានការបាត់បង់ណា ដែលមានទំហំធំធេងជាងរបបវាលពិឃាតនេះឡើយ។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតជោ ហ៊ុន សែន មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសជាតិយើង ដែលធ្លាប់តែគ្របដណ្ដប់ដោយភាពអសន្តិសុខ អស្ថិរភាព ស្លាកស្នាមនៃសង្គ្រាម ភាពក្រីក្រ ឧក្រិដ្ឋកម្ម ការ រំលោភសិទ្ធិ មនុស្ស និងអំពើប្រល័យពូជសាសន៍ ឥឡូវបានប្រែក្លាយជាប្រទេស ប្រកបដោយសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ផ្អែកតាមរបាយការណ៍ស្តីពីការរៀបចំការប្រកួតរយៈពេល ប៉ុន្មានថ្ងៃមកនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា កម្មវិធីរបស់យើង បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយ រីករាយ ដោយភាតរភាព ក្នុងនាមជាពលរដ្ឋកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ស្របតាមពាក្យស្លោក “កីឡារស់ក្នុង សន្តិភាព” ។

    លោកបន្ដថា៖ ការរៀបចំព្រឹត្តិការណ៍កីឡាក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការលើកទឹកចិត្ត និងការចូលរួមគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរីក ចម្រើននៃវិស័យកីឡានៅ កម្ពុជា និងជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោល នយោបាយស្តីពី វិស័យអប់រំកាយ និងកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកបដោយក្តី មោទនភាពបំផុត។

    លោកបន្ដថា៖ ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា សូមឱ្យស្មារតី ៧មករា នៅតែជាមេរៀន បទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ សម្រាប់យុវជន និង ប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គា្ន រួមគ្នាការពារមិនឱ្យ មានការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ។

    លោកបន្ដថា៖ យើងទាំងអស់គ្នាត្រូវចងចាំថា “កីឡារស់ក្នុងសន្តិភាព! កីឡាគឺជា ស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន” កីឡាគឺជាមិត្តភាព ចាញ់ ឬ ឈ្នះ៖ គឺជារឿងធម្មតា និងជាបទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗ ទៀត” និងសូមនាំគ្នាអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ ដឹកនាំយើងគឺ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ»។

       លោកប៉ាន់ ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានបញ្ជាក់ថា៖ កម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ៧មករា”នេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦មក ដែលមានរយៈពេល ៨ឆ្នាំហើយ ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតជោ ហ៊ុន សែន ហើយកីឡាករសុទ្ធតែជាយុវចាស់ដែលអាយុរហូត៧០ឆ្នាំក៏មាន ជាកីឡាករថ្នាក់ជាតិ នៅក្នុងទស្សវត្តទី៨០ ,៩០, ២០០០ ។ កីឡាករទាំងអស់មានចំនួន៤ក្រុម ៖ ទី១ ក្រុមបាល់ទាត់ បក្សីអង្គរ(ខេត្តសៀមរាប) ។ ២ ក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ)៣ ក្រុមបាល់ទាត់ សម្ព័ន្ធវ័យចាស់ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ និងទី ៤ ក្រុមបាល់ទាត់ វ័យចាស់កំពង់ស្វាយតំណាងខេត្តកណ្តាល ។  ចំពោះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ) ។ ចំណាត់ថ្នាក់ លេខ២ បានទៅលើ ក្រុមបាល់ទាត់ បក្សីអង្គរ(ខេត្តសៀមរាប) ។ លេខ៣ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធ វ័យចាស់ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ និងលេខ៤បានទៅលើក្រុមបាល់ទាត់សម្ព័ន្ធ វ័យចាស់កំពង់ស្វាយ ខេត្តកណ្តាល ៕

ដោយ ៖ សំរិត


ចែករំលែក៖