ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ជាប់ឆ្នោតជាថ្មី ជាលើកទី៥

ចែករំលែក៖

នាយករដ្ឋមន្ត្រីស្រីនៃប្រទេសបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទី 4 ជាប់ៗគ្នា និងជារួមលើកទី 5 នៅក្នុងអាជីពនយោបាយរបស់លោកស្រី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី7 ខែមករា។
ទោះបីជាមានភាពចម្រូងចម្រាសខ្លះក៏ដោយ ក៏លោកស្រី ហាស៊ីណា នៅតែត្រូវបានប្រជាជនជឿទុកចិត្ត ចំពោះការជួយបង់ក្លាដែសឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលធ្លាប់ទទួលរងនូវភាពក្រីក្រ។
លទ្ធផលផ្លូវការនឹងត្រូវបានប្រកាសនៅពេលក្រោយ នៅថ្ងៃចន្ទ មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា សម្ព័ន្ធដែលដឹកនាំដោយគណបក្ស Awami League របស់លោកស្រីបានឈ្នះប្រហែលបីភាគបួននៃអាសនក្នុងរដ្ឋសភាបង់ក្លាដែស ដែលស្មើនឹងប្រហែល 220 ក្នុងចំណោមអាសនៈសរុប 300 ។
អ្នកស្រី ហាស៊ីណា អាយុ៧៦ឆ្នាំ បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្ហាញជំនឿលើដំណើរការប្រជាធិបតេយ្យ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា «ខ្ញុំកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យនៅតែបន្តក្នុងប្រទេសនេះ»។
លោកស្រី Hasina ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីបង់ក្លាដែសជាលើកដំបូងសម្រាប់អាណត្តិពីឆ្នាំ 1996 ដល់ឆ្នាំ 2001។ បន្ទាប់មកលោកស្រីត្រូវបានជាប់ឆ្នោតឡើងវិញនៅឆ្នាំ២០០៦ ដឹកនាំប្រទេសដែលមានប្រជាជនចំនួន 170 លាននាក់នេះសម្រាប់បីអាណត្តិជាប់ៗគ្នាចាប់តាំងពីពេលនេះ។
នាយករដ្ឋមន្ត្រី Hasina ជាប់ចំណាត់ថ្នាក់ទី 26 ក្នុងបញ្ជី “ស្ត្រីដែលមានឥទ្ធិពលលើពិភពលោក” របស់ទស្សនាវដ្ដី Forbes ក្នុងឆ្នាំ 2018៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖