ភ្នំពេញ ៖ លោកយាយ អៀយ ឃាន អាយុ ៨៥ ឆ្នាំ មានបញ្ហាភ្នែក មើលមិនច្បាស់ អស់រយៈពេលជាយូរ ដោយរំខានយ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ ត្រូវបានសម្តេចធិបតី និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួយទំនុកបម្រុងព្យាបាលជាសះស្បើយ។
ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) សហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបញ្ជូនលោកយាយមកទទួលការព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ។ ក្រោយទទួលការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសភ្នែក បានរកឃេីញបញ្ហាស្រអាប់កញ្ចក់ភ្នែកខ្លាំង ដូច្នេះត្រូវព្យាបាលដោយការបាញ់ឡាស៊ែរ ។ បច្ចុប្បន្ន លោកយាយបានធូរស្បើយ និងអាចមើលឃើញច្បាស់ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល អាហារ និងការស្នាក់នៅ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងមន្ទីរពេទ្យព្រះអង្គឌួង ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕
ដោយ ៖ សិលា