ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានជួយធ្វើឱ្យសម្រេចជោគជ័យចំពោះការសិក្សារបស់សិស្ស ពិសេស តួអង្គឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មាតាបិតា អ្នកអាណាព្យាបាល បានខិតខំខ្លាំងពិសេសបញ្ហាជីវភាពរស់នៅដើម្បីឱ្យកូនៗបានសិក្សារៀនសូត្រដោយមិនឱ្យកូនបោះបង់ចោលការសិក្សា។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោល ព្រោះផ្លូវនៅវែងឆ្ងាយ ដែលត្រូវតែដើរទៅមុខបន្តទៀត ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ  សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា៕ 

ដោយ ៖ សិលា


ចែករំលែក៖