ព័ត៌មានទាន់ហេតុការណ៍៖

ការប្រណាំងបង្ហោះផ្កាយរណបចារកម្មឆ្នាំ 2024 នៅឧបទ្វីបកូរ៉េ

ចែករំលែក៖

ទីភ្នាក់ងារទិញសព្វាវុធរបស់កូរ៉េខាងត្បូងនាពេលថ្មីៗនេះបានប្រកាសថា ទីក្រុងសេអ៊ូលនឹងបាញ់បង្ហោះផ្កាយរណបចារកម្មថ្មីចំនួនពីរនៅឆ្នាំនេះដើម្បីតាមដានស្ថានការណ៍កូរ៉េខាងជើង។
យោងតាមរដ្ឋបាល កម្មវិធីការទិញយករបស់កូរ៉េខាងត្បូង (DAPA) ផ្កាយរណបរ៉ាដាសំយោគចំនួនពីរ (SAR) នឹងត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 ពីស្ថានីយកងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិកក្នុងខែមេសា និងវិច្ឆិកា ឆ្នាំ2024។
ដោយចាប់ផ្តើមពីផ្កាយរណបអេឡិចត្រូនិក និងអុីនហ្វ្រារ៉េដ (EO/IR) នៅខែធ្នូ ឆ្នាំ 2023 កូរ៉េខាងត្បូងគ្រោងនឹងដាក់ផ្កាយរណប SAR ចំនួនបួនបន្ថែមទៀតទៅក្នុងគន្លងនៅឆ្នាំ 2025 ដើម្បីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់ផ្អែកលើលំហក្នុងបរិបទនៃការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។
ផ្កាយរណប EO/IR ចាប់យករូបភាពលម្អិតនៃផ្ទៃផែនដី ប៉ុន្តែមិនអាចជ្រាបចូលទៅក្នុងពពកដ៏ក្រាស់បានទេ ខណៈដែលផ្កាយរណប SAR អាចប្រមូលទិន្នន័យដោយមិនគិតពីអាកាសធាតុដោយប្រើប្រព័ន្ធចាប់សញ្ញាពីចម្ងាយ។
ការប្រកាសរបស់កូរ៉េខាងត្បូងបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួននឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបីបន្ថែមទៀតនៅឆ្នាំនេះ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា “ដោយផ្អែកលើបទពិសោធន៍នៃការបាញ់បង្ហោះដោយជោគជ័យនិងដំណើរការផ្កាយរណបដំបូងគេក្នុងឆ្នាំ 2023 ក្នុងវិស័យអភិវឌ្ឍន៍លំហ បេសកកម្មបាញ់បង្ហោះផ្កាយរណបចំនួន 3 បន្ថែមទៀតនៅឆ្នាំ 2024 ត្រូវបានប្រកាស ហើយវិធានការរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាវិទ្យាសាស្ត្រអវកាសត្រូវបានពិភាក្សា” ។
កូរ៉េខាងជើងបានបង្ហោះផ្កាយរណបឃ្លាំមើលយោធាដោយជោគជ័យដែលមានឈ្មោះថា Malligyong-1 ទៅកាន់គន្លងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីការបរាជ័យចំនួនពីរដងក្នុងខែឧសភានិង ហើយបានអះអាងថា ខ្លួនបានថតរូបទីតាំងយោធាសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងនិងអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​៖ YONHAP NEWS


ចែករំលែក៖