ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងលោក លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃគារយោគយល់គ្នាលើគម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន។
សូមបញ្ជាក់ថា ៖ ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប រវាង លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងតំណាងភាគីចិន រួមដំណើរជាមួយគណៈប្រតិភូ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ទទួលបន្ទុកលើគម្រោងបកប្រែ។
អនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ លើគម្រោងបោះពុម្ព «បកប្រែសៀវភៅបុរាណ ខ្មែរ-ចិន និង ចិន-ខ្មែរ» ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរយល់និងស្គាល់គ្នាទៅវិញទៅមក ព្រោះប្រជាជនចិនភាគច្រើន ហើយការបោះពុម្ពផ្សព្វផ្សាយនូវប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ដទៃទៀត គឺដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមទៀត។ តាមរយៈការចុះអនុស្សរណៈ និងកិច្ចសហប្រតិបត្តិការល្អនេះ គឺជាការចូលរួមចំណែក នៅក្នុងការរក្សានិងជំរុញចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ៕
ប្រភព ៖ ទទក