ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឱរ៉ាល់ស្រាវជ្រាវឃាត់ក្រុមជនសង្ស័យបាន៤នាក់ករណីលួចសម្ភារៈតាមបណ្តឹងម្ចាស់ការដ្ឋានបូមខ្សាច់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមយុវជនសង្ស័យដែលធ្វើសកម្មភាពលួចសម្ភារៈនៅក្នុងការដ្ឋានបូមខ្សាច់ចំនួន៤នាក់ ក្នុង ចំណោមបក្ខពួក៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបាន ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់ការដ្ឋានបូមខ្សាច់។

តាមការឱ្យដឹងពីនគរបាលស្រុកឱរ៉ាល់ថា កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ នៅចំណុចក្នុងការដ្ឋានបូមខ្សាច់ស្ថិតនៅភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម (លួចដែក) ម៉ាសុីនបូមទឹកមួយបានកើត ឡើងដែលមានក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកំណត់មុខសញ្ញា និងស្គាល់ឈ្មោះដូចខាងក្រោម÷

ទី១.ឈ្មោះ ធីម សំបូរ ភេទប្រុស អាយុ ១៩ ឆ្នាំ,ទី២. ឈ្មោះជឿន បារំាង ភេទប្រុស អាយុ១៧ ឆ្នាំ ទាំងពីរ នាក់រស់នៅភូមិ អន្លងសង្កែ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ,  ទី៣.ឈ្មោះ លិ ភេទ ប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិ អន្លង់សង្កែ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ,ទី៤.ឈ្មោះ ផាន់ ណា ភេទ ប្រុស អាយុប្រហែល ២៥ ឆ្នាំរស់នៅភូមិ យ៉ាងពីស ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៥.ឈ្មោះ ភ័ក្រ ភេទ ប្រុស អាយុប្រហែល ១៨ឆ្នាំបានធ្វើសកម្មភាពជិះម៉ូតូទៅលួចដោះដែកម៉ាសុីនបូមទឹករបស់ ឈ្មោះ ប៊ន ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពេលកំពុងធ្វើ សកម្មភាពត្រូវបានម្ចាស់ឃើញទាន់ហើយបានរាយការណ៍ ជូនសមត្តកិច្ចនគរបាលជួយអន្តរាគមន៍។

នគរបាលដដែលបានបន្តថា បន្ទាប់ពីទទួលព័ត៌មាននិងបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ការដ្ឋានរួចមក សមត្តកិច្ចនគរបាលស្រុកឱរ៉ាល់ បានចុះទៅដល់ កន្លែងកើត ហេតុស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ មានឈ្មោះដូចខាងក្រោម:

ទី១.ឈ្មោះ ធីម សំបូរ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិ អន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ 

ទី២.ឈ្មោះ ជឿន បារំាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ អន្លង់សង្កែ ឃុំ តាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដកហូតម៉ូតូចំនួន០២ គ្រឿង

១.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក់លេខ (ភ្នំពេញ 1GU.2721) 

២. ម៉ូតូម៉ាក វេវអាវហ្វា ពណ៌ក្រហម គ្មាន ស្លាកលេខ។

នគរបាលស្រុកឱរ៉ាល់បានបន្ថែមទៀតថា ចំណែក០ ៣នាក់ទៀតរត់គេចខ្លួន។ ជនសង្ស័យខាងលើនិងវត្ថុតាងយើងឃាត់យកមកអធិការដ្ឋាននគរបាលស្រុក ឱរ៉ាល់ដើម្បី ធ្វើការស្រាវជ្រាវករសាងសំណុំរឿង និងធ្វើការស្រាវជ្រាវបន្ត។ លុះរហូតដល់ម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ដដែល កម្លាំងនគរបាលស្រុកឱរ៉ាល់បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតដែលមានទី១.ឈ្មោះស៊ុន សៀន ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ អូរផ្ដៅ ឃុំ រស្មីសាមគ្គី ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺនិងទី២.ឈ្មោះ រឿន លិក ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អន្លង់សង្កែ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយនិងវត្ថុតាងខាងលើនគរបាលជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្ន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖