ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សារដែកលេីកដែកប៉ះខ្សែកាបឆ្លងឆក់ធ្លាក់ចុះមកដីរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជាងផ្សារដែកម្នាក់ខណៈឡេីងលេីដំបូលដេីម្បីសាងសង់រោងបានលេីកដែកទីបប៉ះខ្សែកាបឆ្លងឆក់ធ្លាក់ចុះមកដីរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព711 កងពលតូចលេខ70 ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តាមផ្លូវ៣០ម៉ែត្រ ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សុន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាជាងផ្សារដែក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះនិងក្រុមការងារបានយកដែកសាងសង់រោងមួយកន្លែង ខណៈកំពុងសាងសង់ដោយឡេីងផ្សារធ្នឹមខាងលេីលេីកដែកទីបដេីម្បីផ្សារស្រាប់តែលេីកទៅប៉ះខ្សែកាបឆ្លងភ្លេីងឆក់បណ្តាលឱ្យធ្លាក់ចុះមកក្រោមរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព711 កងពលតូចលេខ70 ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីក្រុមគ្រួសារ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖