ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៦ មករា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៦ នាក់ (ស្រី ០៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ៣៣នាក់(ស្រី ៨នាក់)

+ដាំដុះ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៣៤៦,៤៩ក្រាម និង៤កញ្ចប់តូច។

-កេតាមីន(Ke) = ៩,២០ក្រាម។

-កញ្ឆា  = ៣០០០០ក្រាម និង១៣០០ដើម។

លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៤អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១៣នាក់ ស្រី ៥នាក់ ចាប់យកKe ៩,២០ក្រាម។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៤កញ្ចប់តូច។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ០,៤១ក្រាម។

៤ / ឧត្តរមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,១២ក្រាម។

PM : ៥អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២៩៨,៧១ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៧,២៧ក្រាម។

៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។

៤ / ក្រចេះ៖ ដាំដុះ ១ករណី ឃាត់ ២នាក់ ចាប់យកកញ្ឆា ៣០០០០,០ក្រាម និង១៣០០ដើម។

៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ១៤,៥៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖