ព័ត៌មានទាន់ហេតុការណ៍៖

លោកមេគយខេត្តស្វាយស្វាយរៀង មេគយចល័ត មួយកំប្លុះ ផ្លូវជាតិលេខ១ ឆ្លើយ១មក ! ហេតុអ្វីបានសាច់បង្កកឆ្លងដែនបាន ?

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ឆ្ងល់ហេតុ​អ្វី? រថយន្ត​ដឹក​សាច់​បង្កក ៤​កុង​តឺន័​រ អាច​ឆ្លង​ចូល​ពី​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​ដោយ​រលូន ត្រូវ​សមត្ថកិច្ច​ចាប់​បាននៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ទោះបី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​រួម​គ្នា​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​បង្កក ។

ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា សិក្សាទៅ ! នេះជាកំហុស នគរបាលច្រកព្រំដែន ឬ ការសមគំនិតគ្នា ? 

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្នរយៈពេល៦ខែសិន ! 

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល នឹងសម្រេចផ្អាកការនាំចូលសាច់ និងគ្រឿងក្នុងបង្កកក្នុងរយៈពេល៦ខែ ហើយសម្តេច បានជំរុញឱ្យគិតគូរពីការរៀបចំ បង្កកដោយខ្លួនឯង ទើបមិនមានបញ្ហាប្រឈមពេលបើកឱ្យនាំចូលសាច់បង្កកពីខាងក្រៅមកវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកមួយរយៈពេលនេះ ពុំមែនជាវិធានការមួយដែលមានចីរភាពនោះទេ ប៉ុន្តែផ្ទុយមកវិញ យើងត្រូវខិតខំប្រឹងប្រែងរិះរកវិធីយ៉ាងណាដើម្បីឱ្យមានចីរភាព ធ្វើឱ្យការចិញ្ចឹមសត្វរបស់យើងមានការប្រកួតប្រជែង។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងពេលដែលយើងផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្ននេះដែរ យើងអាចបង្វែរទៅកាន់កសិកររបស់យើង ហើយរៀនបង្កកទៅតាមបច្ចេកទេសរបស់យើងវិញដែលនេះជាការជំរុញការផ្គត់ផ្គង់ផ្ទៃក្នុង មុនពេលដែលយើងបើកការនាំចូលសាច់និងគ្រឿងក្នុងបង្កកនេះឡើងវិញ៕

ដោយ ៖ សិលា


ចែករំលែក៖