ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កាលពីយប់មិញនេះ បានឃាត់យានយន្តល្មើស ចំនួន៨១គ្រឿង។
ប្រភពដដែលបន្តថា ជាក់ស្ដែងលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៨១គ្រឿង ( រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៦៣គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន១៤នាក់
២. បទល្មើសផ្សេងៗ ចំនួន១៨គ្រឿង
– មិនពាក់មួកសុវត្ថិភាព ចំនួន១១គ្រឿង
– គ្មានបណ្ណបេីកបររថយន្ត ០៦គ្រឿង
– ម៉ូតូបេីកបរល្មេីសសញ្ញាចរាចរណ៍ ចំនួន ០១គ្រឿង
៣. វិធានការអប់រំ ចំនួន៣៤៤នាក់
+ អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន ៩១នាក់ មាន :
- អ្នកបេីកបរម៉ូតូ ចំនួន៤៧នាក់
- អ្នកបេីកបររថយន្ត ចំនួន៤៤នាក់
+ អប់រំអ្នកបេីកបរផ្សេងៗ
- មិនពាក់មួកសុវត្ថិភាព ចំនួន២៥៣នាក់៕
ដោយ៖ តារា