ព័ត៌មានទាន់ហេតុការណ៍៖

ព្រះគ្រូ ហាក់ សៀងហៃ ៖ “ប្រយ័ត្នប្រយែង សព្វថ្ងៃមានល្បែងអនឡាញច្រើនណាស់ កុំឈ្លក់វង្វេង ចង់ឈ្នះផ្តេសផ្តាស តែគិតមិនច្បាស់នាំឱ្យវិនាស ”

ចែករំលែក៖

    ភ្នំពេញ ៖ ឃើញពីទង្វើនាយគ្រឿន តារាកំប្លែង ហាក់ដូចជាពង្វក់ដល់ប្រជាពលរដ្ឋខ្មែរឱ្យឈ្លក់វង្វេងនឹងល្បែង ស្រាប់តែព្រះគ្រូ ហាក់ សៀងហៃ ដែលជាព្រះសង្ឃមួយអង្គមានចំណេះដឹងជ្រៅជ្រះខាងអក្សរសិល្ប៍ អក្សរសាស្ត្រ ធម៌អារ្យ បានសរសេរនូវឃ្លាយ៉ាងខ្លីថា : “ប្រយ័ត្នប្រយែង សព្វថ្ងៃមានល្បែងអនឡាញច្រើនណាស់ កុំឈ្លក់វង្វេង ចង់ឈ្នះផ្តេសផ្តាស តែគិតមិនច្បាស់នាំឱ្យវិនាស”។ 

  គណនី facebook មួយបានបង្ហោះ : ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ដេីម្បីលុយក្បត់ឧត្តមគតិខ្លួនឯង🇰🇭🔥🥹 ហើយ ព្រះគ្រូ ហាក់ សៀងហៃ ទ្រាំមិនបានហួសព្រះទ័យពេកដាក់មួយឃ្លា ក្រោយឃើញតារាល្បីស្រុកខ្មែរ លោក គ្រឿន ឈរច្រៀងរាំកាន់ទូរស័ព្ទផ្សព្វផ្សាយល្បែងសុីសងរាប់រយមុខតាម Online ជាមួយដៃគូស្រី ស្តាប់ឮហេីយឆ្អែតបាយរាប់ខែ “ប្រយ័ត្នប្រយែង សព្វថ្ងៃមានល្បែងអនឡាញច្រើនណាស់ កុំឈ្លក់វង្វេង ចង់ឈ្នះផ្តេសផ្តាស តែគិតមិនច្បាស់នាំឱ្យវិនាស។”

   ដោយឡែក ម្ចាស់គណនី facebook ឈ្មោះថា (Pun Vannath) បានបង្ហោះបទចម្រៀងនាយគ្រឿន ហើយសរសេរដោយចំអកថា : អរគុណនាយគ្រឿនដែលបង្រៀនឱ្យខ្មែរចេះលេងល្បែង មិនយូរទេប្រជាជនខ្មែរម្នាក់ៗនឹងក្លាយជាអ្នកមានដោយមិនចាំបាច់រកសុីឬប្រឹងប្រែងរៀនសូត្រ។ តារាជជុះៗបែបនេះខ្ញុំសុំប្លុក ហើយស្បថថាលែងមើលវីដេអូអាគ្រឿនទៀតហើយ។

   ដោយឡែក គណនី facebook មួយដែលមានឈ្មោះថា : ( Sreyroth Chan ) បានស៊ែរវីដេអូនាយគ្រឿន ច្រៀងផ្សព្វផ្សាយពីល្បែង ហើយសរសេរថា : ក្រសួងជាប់សែនហើយ ចប់សែនបានគាត់ពិនិត្យ! យីលើកស្ទួយល្បែង ហើយអាវវិញខ្វះម៉ូតណាស់បានជាយកអាវក្នុងមកពាក់បង្ហាញបែបនេះ! ឱតារាអើយគេចូលចិត្តសុខៗ ចេះទទួលការងារដែលបាត់បង់តម្លៃខ្លួនទៅកើត ដល់ពេលគេលែងគាំទ្រមកវាយតម្លៃអ្នកគាំទ្រ តែមើលសកម្មភាពខ្លួនផងមុនថា ហេតុអីខ្លួនធ្លាក់កូដ ។

   សូមបញ្ជាក់ថា : ២ថ្ងៃនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត រិះគន់នាយគ្រឿន ពាក់ព័ន្ធទៅនឹងករណីរាំច្រៀងក្នុងឈុតសម្លៀកបំពាក់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម បែរជាបទចម្រៀងនេះ បញ្ជាក់ពីការដាស់តឿន អូសទាញឱ្យប្រជាពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសងទៅវិញ ?

   បញ្ហាទាំងអស់នេះ គួរណាស់តែក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាប្រធានសមាគមសិល្បករខ្មែរ មេត្តាពិនិត្យធ្វើកិច្ចការនេះអោយមានប្រសិទ្ធភាព ចំពោះសកម្មភាពនៃការថតបទចម្រៀងខ្លះ មិនបានបម្រើអោយភាពស្អាតស្អំក្នុងសង្គម បែរជាយកឱកាសទាញយកផលប្រយោជន៍ បម្រើអោយអ្នកបើកបនល្បែងទៅវិញ ។ ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានពីខាងអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជា ប្រធានសមាគមអ្នកសិល្បករខ្មែរ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែ លោក ផុស សុវណ្ណ អ្នកនាំពាក្យនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា : ជុំវិញបញ្ហានេះ ខាងលោកកំពុងធ្វើការពិនិត្យមើលដែរពីខ្លឹមសារនៃបទចម្រៀងនេះ។

   សូមបញ្ជាក់ថា : កន្លងទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។

តាមរយៈលិខិត នៅខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា លោក លោកស្រីឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី ព្រឹត្តប័ត អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ជ្រាបថា បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សី។

ទីបំផុត ! នាយគ្រឿន ហេតុអ្វីក៏បានបង្វែរពីការសម្តែងកំប្លែង មកច្រៀង រាំផ្សព្វផ្សាយពីល្បែងស៊ីសងទៅវិញ ? សង្ឃឹមថា សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ នឹងធ្វើការក្នុងរឿងនេះ ក្នុងប្រយោជន៍លុបបំបាត់ បនល្បែងសុីសង អោយស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ភូម ឃុំ មានសុវត្ថិភាពភាព៕

ដោយ ៖ សិលា 


ចែករំលែក៖