ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះកូតឌីវ័រគ្រងជើងឯក Africa Cup of Nations ឆ្នាំ២០២៣ជាលើកទី៣ក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

កីឡាករ Sebastien Haller គឺជាវីរបុរសសម្រាប់ប្រទេសកូតឌីវ័រម្តងទៀត ខណៈដែលម្ចាស់ផ្ទះមួយនេះបានតាមពីក្រោយដើម្បីផ្តួលនីហ្សេរីយ៉ា និងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង។

ខ្សែ​ប្រយុទ្ធ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​អ្នក​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រឹម​តែ១៣ខែ​ប៉ុណ្ណោះ​ពី​ការ​វិល​ត្រឡប់​ពីជំងឺ​មហារីក​ពងស្វាស​នោះ បាន​ទាត់​ចូល​ការ​បញ្ជូន​របស់ Simon Adingra ដោយ​នៅ​សល់​រយៈពេលនាទី​ទៀត​ចប់ការប្រកួតដើម្បី​បញ្ចប់​ការនាំមុខនៅតង់ទី២ និងធ្វើ​ឱ្យ​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​នៅ​ក្នុងកីឡដ្ឋានប្រទេសរបស់ខ្លួន

កីឡាករ William Troost-Ekong បានជួយឲ្យនីហ្សេរីយ៉ានាំមុខមុននាទីមុនចប់តង់ទីមួយ នៅពេលដែលខ្សែការពារកណ្តាលរូបនេះបានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់ពីជ្រុងពីចម្ងាយ។ Franck Kessie បានហក់តែតបញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះកូតឌីវ័រតាមស្មើនៅតង់ទី២នាទីទី៦២ ពីការបញ្ជូនបាល់របស់កីឡាករ Adingraបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលរាប់បញ្ចូលទាំងការចាកចេញរបស់គ្រូបង្វឹកលោក Jean-Louis Gasset បន្ទាប់ពីការបរាជ័យពីរលើកក្នុងវគ្គចែកពូល ក្រុមកូតឌីវ័របានលើកពានទ្វីបទីជាមួយនឹងជ័យជម្នះដែលសមនឹងទទួលបាន។

កូតឌីវ័របានបន្ថែមការឈ្នះពាន Nations Cup ពីមុនរបស់ពួកគេក្នុងឆ្នាំ១៩៩២ និងឆ្នាំ២០១៥ ហើយក្លាយជាម្ចាស់ផ្ទះការប្រកួតដំបូងគេដែលឈ្នះចាប់តាំងពីអេហ្ស៊ីបលើកពានកាលពីឆ្នាំ២០០៦

គ្រូបង្វឹកបណ្ដោះអាសន្នលោក Emerse Fae បានដឹកនាំកូតឌីវ័រតាមរយៈវគ្គជម្រុះដែលរួមបញ្ចូលការទទួលជ័យជម្នះយ៉ាងខ្លាំងលើក្រុមការពារតំណែងជើងឯកសេណេហ្គាល់ និងម៉ាលី បន្ទាប់ពីស្មើគ្នានៅចុងការប្រកួតទាំងពីរ។

កូតឌីវ័របានចំណាយប្រាក់ជាងពាន់លានដុល្លារ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត ដោយបានវិនិយោគចំនួនទឹកប្រាក់ស្រដៀងគ្នាលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ហើយប្រធានាធិបតីកូតឌីវ័រ Alassane Outtara បានចូលរួមក្នុងការប្រារព្ធពិធីក្រោយការប្រកួតនៅក្នុងកីឡដ្ឋានដែលមានឈ្មោះរបស់គាត់។

ម្ចាស់ជើងឯកកូតឌីវ័រដែលគ្រងជើងឯកទទួលបានប្រាក់រង្វាន់លានដុល្លារ  ខណៈដែលនីហ្សេរីយ៉ាទទួលបានលានដុល្លារដោយសហព័ន្ធបាល់ទាត់អាហ្រ្វិក។

កូតឌីវ័រក្លាយជាប្រទេសម្ចាស់ផ្ទះទាំង១២ដើម្បីឈ្នះពាន Nations Cup ខណៈដែលនីហ្សេរីយ៉ាបានជួបការបរាជ័យជាលើកទីក្នុងការប្រកួតវគ្គជម្រុះ និងលើកទីរបស់ពួកគេនៅទីក្រុង Abidjan បន្ទាប់ពីចាញ់កាមេរូនក្នុងឆ្នាំ១៩៨៤ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖