ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ការដែលសម្តេចតេជោមកធ្វើជាប្រធានព្រឹទ្ធសភាដើម្បីស្ថិរភាពនយោបាយ = គឺជារឿងប្រទេសជាតិនឹងហើយ?
២- ការទៅបណ្តាប្រទេសមួយចំនួនគឺជាដំណើរជាឯកជន = មិនមែនជាដំណើរទស្សនកិច្ចផ្លូវការស្អីទេ?
៣- អាជុន ចាន់បុត្រ ចង់ឲ្យរបបប្រជាធិបតេយ្យសេរីពហុបក្សសព្វថ្ងៃដួលរលំ = ដេកចាំទៅអានាងបើប្រជាជនកម្ពុជាគាំទ្រទូទាំងប្រទេសនោះ។
៤- ការនិយាយពិភាក្សាក្នុងរង្វង់ពួកប្រឆាំង = ធ្វើឲ្យយើងស្គាល់ក្រយ៉ៅពួកប្រតិកិរិយាច្បាស់?
៥- កាវាយតម្លៃប៉ាន់ស្មានរបស់ពួកអ្នកវិភាគរត់ចោលស្រុក = គឺជាក្តីស្រម៉ៃដែលមិនអាចក្លាយជាការពិតទេ?
៦- មេដឹកនាំប្រឆាំងដែលរត់ទៅនៅក្រៅប្រទេស = អស់មួយជីវិតហើយ មិនអាចចូលស្រុកបានទេ។
៧- បើចូលស្រុកមិនបាន = ដាច់ខាតអត់មានវាសនាកាន់អំណាចឡើយ។
៨- ជាការពិត បើអត់មានមេដឹកនាំគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាមិនមានសន្តិភាពនិងស្ថិរភាពទេ = ពីព្រោះគណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយផ្សារភ្ជាប់ផលប្រយោជន៍ប្រជាជនកម្ពុជា?
៩- ប្រធានស្ថាប័នកំពូលរបស់ជាតិមានតួនាទីដាច់ដោយឡែកពីគ្នា = មិនអាចស្ថាប័នណាមួយបង្គាប់បញ្ជារស្ថាប័នណាមួយបានទេ ?
១០- ក្រែងថាប្រទេសសេរីមានប្រព័ន្ធអប់រំល្អឬអី? = ដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលមានលទ្ធភាពឲ្យកូនចៅទៅរៀននៅប្រទេសសេរី បែរជាវាយប្រហារថាឲ្យកូនទៅរៀននៅប្រទេសសេរីទៅវិញ។ រៀននៅប្រទេសសេរីបានតែពួកវាទេឬ? ៕
ដោយ ៖ សិលា