ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ការដែលសម្តេចតេជោមកធ្វើជាប្រធានព្រឹទ្ធសភាដើម្បីស្ថិរភាពនយោបាយ = គឺជារឿងប្រទេសជាតិនឹងហើយ?

២- ការទៅបណ្តាប្រទេសមួយចំនួនគឺជាដំណើរជាឯកជន  = មិនមែនជាដំណើរទស្សនកិច្ចផ្លូវការស្អីទេ?

៣- អាជុន ចាន់បុត្រ ចង់ឲ្យរបបប្រជាធិបតេយ្យសេរីពហុបក្សសព្វថ្ងៃដួលរលំ = ដេកចាំទៅអានាងបើប្រជាជនកម្ពុជាគាំទ្រទូទាំងប្រទេសនោះ។

៤- ការនិយាយពិភាក្សាក្នុងរង្វង់ពួកប្រឆាំង = ធ្វើឲ្យយើងស្គាល់ក្រយ៉ៅពួកប្រតិកិរិយាច្បាស់?

៥- កាវាយតម្លៃប៉ាន់ស្មានរបស់ពួកអ្នកវិភាគរត់ចោលស្រុក = គឺជាក្តីស្រម៉ៃដែលមិនអាចក្លាយជាការពិតទេ?

៦- មេដឹកនាំប្រឆាំងដែលរត់ទៅនៅក្រៅប្រទេស = អស់មួយជីវិតហើយ មិនអាចចូលស្រុកបានទេ។

៧- បើចូលស្រុកមិនបាន =  ដាច់ខាតអត់មានវាសនាកាន់អំណាចឡើយ។

៨- ជាការពិត បើអត់មានមេដឹកនាំគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាមិនមានសន្តិភាពនិងស្ថិរភាពទេ = ពីព្រោះគណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយផ្សារភ្ជាប់ផលប្រយោជន៍ប្រជាជនកម្ពុជា?

៩- ប្រធានស្ថាប័នកំពូលរបស់ជាតិមានតួនាទីដាច់ដោយឡែកពីគ្នា = មិនអាចស្ថាប័នណាមួយបង្គាប់បញ្ជារស្ថាប័នណាមួយបានទេ ?

១០-  ក្រែងថាប្រទេសសេរីមានប្រព័ន្ធអប់រំល្អឬអី? = ដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលមានលទ្ធភាពឲ្យកូនចៅទៅរៀននៅប្រទេសសេរី បែរជាវាយប្រហារថាឲ្យកូនទៅរៀននៅប្រទេសសេរីទៅវិញ។ រៀននៅប្រទេសសេរីបានតែពួកវាទេឬ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖