ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនបានបញ្ជូនជនជាប់ចោទដែលវាយប្រពន្ធស្លាប់ ទៅពន្ធនាគារខេត្តប៉ៃលិន តាមដីកា

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷កាលពីវេលាម៉ោង​ ១៧ និង ៣០ នាទី​ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនជាប់ចោទដែលបានវាយប្រពន្ធស្លាប់នោះ ឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំ​នៅបច្ចុប្បន្ន រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណី​ ​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តនៅភូមិស្ទឹងកាច់  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។ 

នគរបាលជំនាញក្រុងបានបន្តថា÷ការបញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ ស៊ុយ រ៉ា ហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕

ដោយ៖ ស សារ៉េត


ចែករំលែក៖