ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងភរិយា បានឧបត្ថម្ភអង្ករ មី ត្រីខ ជូនដល់គ្រួសារ នាយ-ពល ទាហាន នៃកងពលតូចអន្តរាគមន៍១២៨ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងភរិយា បានឧបត្ថម្ភអង្ករ មី ត្រីខ ជូនដល់គ្រួសារ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
សូមបញ្ជាក់ថា ៖ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោកមេបញ្ជាការកងពល និងភរិយា តែងតែយកចិត្តទុកដាក់ ឧបត្ថម្ភអង្ករ មី ត្រីខ ជូនដល់គ្រួសារ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ អោយបានល្អប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បានគោរពជូនពរ ដល់ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងភរិយា ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងសូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា