ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្ទឹងត្រែងសង្ក្រាន្តឆ្នាំថ្មីរយៈពេល៤ថ្ងៃមានអ្នកទេសចរណ៍ជាង១០ម៉ឺននាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យោងតាមស្ថិតិអ្នកទេសចរណ៍ផ្ទៃក្នុងរបស់ថ្នាក់ជាតិខេត្តស្ទឹងត្រែងមានអ្នកទេសចរណ៍ទៅលេងកំសាន្តនៅតំបន់ទេសចរណ៍សំខាន់រយៈពេលត្រឹម៣ថ្ងៃ ជាង ២ម៉ឺន៧នាក់ រឺឯស្ថិតិមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបូកសរុបរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា ឆ្នាំ២០២៤ គឺមានមនុស្សជាង១០មុឺននាក់ បានលេងកំសាន្តនៅខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គិតចាប់ពីថ្ងៃទី១៣-១៧ខែមេសា ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែងមានអ្នកទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋសរុបចំនួន ១០៩,៥៩២នាក់កើនឡើង ៧៨%៨០ ។

លោកបន្តថាដោយឡែកនៅតាមរមណីយដ្ឋានសំខាន់ៗវិញ អ្នកទេសចរអន្តរជាតិ និងអ្នកទេសចរជាតិ បោះតង់និងស្នាក់នៅមានចំនួន២៧,៥៩២នាក់ កើនឡើង ៥% អ្នកទេសចរអន្តរជាតិ ចំនួន ៤២នាក់កើនឡើង៥% ដែលចំនួននេះគិតត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ រួមនិងប្រជាជនដើរលេងកំសាន្តចំនួន៨២,០០០នាក់កើនឡើង១៣៤,២៨%។

ទាក់ទិនប្រជាពលរដ្ឋរាប់ម៉ឺននាក់ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយពីភូមិមួយទៅភូមិមួយដើម្បីចូលរួមអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃនិងឆ្លងទៅដល់ ៤ ថ្ងៃជាប់គ្នាមានអត្រាប្រជាពលរដ្ឋរហូតទៅដល់ជាង១០ ម៉ឺននាក់ដែលកុំធ្លាប់មានកន្លងមក សម្រាប់ក្នុងឆ្នាំ២០២៤នេះដោយសារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តស្ទឹងត្រែងប្រកបដោយអនុភាពនិងសុវត្ថិភាពស្ទើរគ្រប់ទីកន្លែងដែលសាកសមឲ្យប្រជាពលរដ្ឋបានដើរកំសាន្តទាំងយប់ទាំងថ្ងៃដោយពុំមានក្តីបារម្ភ ទាំងនេះដោយមានការយកចិត្តទុកដាក់ពីររដ្ឋបាលខេត្តឱ្យមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិភ្ញៀវទេសចរណ៍អន្តរជាតិមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាពិសេសក្នុងឆ្នាំ២០២៤ក្នុងទីក្រុងខេត្តស្ទឹងត្រែងបានតុបតែងរៀបចំទីតាំងកំសាន្តនានាជាការទាក់ទាញផងដែរ ក្នុងនោះទៀតតាមបណ្ដាអង្គភាពស្ថាប័ននានាបានតុបតែងភ្លើងចម្រុះពណ៌ជាការទាក់ទាញផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖