ការចរចាររវាងក្លិប Bayern Munich និងគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Ralf Rangnick កំពុងបន្តដើម្បីឱ្យគាត់ក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ លោក Rangnick អាយុ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា គាត់ត្រូវបានទាក់ទងអំពីការងារដោយក្លិប Bundesliga ។
Bayern ចង់បានលោក Rangnick មកជំនួសតំណែងអ្នកចាត់ការបច្ចុប្បន្នលោក Thomas Tuchel ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។គេជឿថា Bayern គិតថា លោក Rangnick អាចកសាងភាពជោគជ័យឡើងវិញនៅក្លឹប បន្ទាប់ពី Bayer Leverkusen បញ្ឈប់ការឈ្នះពានរង្វាន់ Bundesliga ១១ជាប់ៗគ្នានៅរដូវកាលនេះ។
បច្ចុប្បន្នលោក Rangnick កំពុងត្រៀមដឹកនាំក្រុមជម្រើសជាតិអូទ្រីសក្នុងការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខ។ Bayern មិនស្ថិតក្នុងការពិភាក្សាជាមួយអ្នកចាត់ការផ្សេងទៀតទេ ហើយការសម្រេចចិត្តត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
លោក Rangnick ត្រូវបានគេជឿថា មានចំណាប់អារម្មណ៍នឹងតួនាទីនេះ ព្រោះវាជាឱកាសក្នុងការផ្លាស់ប្តូររឿងក្នុងអំឡុងពេលមានភាពច្របូកច្របល់នៅក្លិប។ កាលពីសប្តាហ៍មុន លោកបានបញ្ជាក់ថាការសម្រេចចិត្តណាមួយដែលលោកធ្វើនឹងមិនត្រូវបានជំរុញដោយប្រាក់ឡើយ។លោក Rangnick បាននិយាយថា “វាមិនសំខាន់សម្រាប់ខ្ញុំទាល់តែសោះសម្រាប់ខ្ញុំ វាគឺអំពីរឿងផ្សេងទៀត៖ តើខ្ញុំអាចបង្កើតភាពខុសប្លែកគ្នាបានទេ?ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើក្រុមជម្រើសជាតិអូទ្រីស។ យើងផ្តោតទាំងស្រុងលើការប្រកួតជើងឯកអឺរ៉ុប”។
លោក Rangnick មានអាណត្តិរយៈពេល៦ខែក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិប Manchester United ក្នុងរដូវកាល២០២១–២០២២ក៏ដូចជាការដឹកនាំក្លិប Ulm, Stuttgart, Hannover, Hoffenheim, Schalke និង RB Leipzig ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)