ក្រុម Bayer Leverkusen បានយកឈ្នះក្នុងលទ្ធផល ២–០ ក្នុងជើងទីមួយលើក្រុមម្ចាស់ផ្ទះ Roma ដើម្បីកាន់តែមានឱកាសច្រើនក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League របស់ពួកគេ។
គ្រាប់បាល់របស់ Florian Wirtz និង Robert Andrich បានជួយឲ្យម្ចាស់ជើងឯក Bundesliga ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះក្នុងប្រទេសអ៊ីតាលី។Roma ស៊ុតចំគោលដៅបានតែ២គ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ Romelu Lukaku មុនពេលត្រូវបានជំនួសវិញក្រោយ៨០នាទី។
អ្នកជំនួស Tammy Abraham បានបាត់បង់នូវឱកាសមាសមួយដែរដើម្បីស្វែងរកគ្រាប់បាល់មួយគ្រាប់ដែរ។ បន្ទាប់ពីការបើកដំណើរការរយៈពេលខ្លីកន្លះម៉ោងក្រុម Leverkusen បានបំបែកភាពជាប់គាំងនៅពេលដែលខ្សែការពារ Alex Grimaldo បញ្ជូនបាល់មុនពេលបង្កើតឱកាសឲ្យខ្សែបម្រើ Wirtz សម្រាប់គ្រាប់បាល់ទី១៨របស់គាត់ក្នុងរដូវកាលនេះ។
ក្រុមម្ចាស់ផ្ទះ Roma បានវាយបកវិញជាមួយនឹងឱកាសល្អផងដែរ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានទេ ដោយសារតែ អ្នកចាំទីបានព្យាយាមរារាំង។ខ្សែបម្រើ Andrich បានបន្ថែមការនាំមុខគ្រាប់ទី២ឲ្យ Leverkusen នៅពាក់កណ្តាលតង់ទី២ ដោយការស៊ុតបាល់ឆ្ងាយយ៉ាងល្អ។
ជ័យជម្នះនេះបានពង្រីកការប្រកួតមិនដែលចាញ់របស់ក្រុមលោក Xabi Alonso ដល់ទៅ៤៧ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។
ចំណែកការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀតរវាង Marseille និង Atalanta បានបញ្ចប់ក្នុងលទ្ធផល ១–១ នៅ Stade Velodrome។ ខ្សែប្រយុទ្ធ Gianluca Scamacca បានជួយឱ្យក្រុមភ្ញៀវនាំមុខនៅនាទីទី១១នាទី មុនពេលដែលខ្សែការពារ Chancel Mbemba តាមស្មើដោយការស៊ុតបាល់ពីចម្ងាយនៅ៩នាទីក្រោយមក។
ក្រុមទាំង២ ត្រូវការឈ្នះរៀងខ្លួន បន្ទាប់ពីបានខកខានឱកាសដោយលទ្ធផលស្មើ១ទល់១នៅជើងទី១នេះ ហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅ Bergamo នៅសប្តាហ៍ក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)