ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤​ បានចូលរួម​អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ 

សម្ដេចតេជោ​ បានថ្លែង​បញ្ជាក់ថា​ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា ១៩៩៣) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន”។ 

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក៕

ដោយ​៖ តារា​


ចែករំលែក៖