ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់បងប្អូនបង្កើតខំតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ បានទទួលអំណោយពីលោកអភិបាលខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រី២នាក់បងប្អូនបង្កើតខំតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ បានទទួលអំណោយពីលោកអភិបាលខេត្តស្វាយរៀង។

នៅរសៀលថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៤នេះ​ លោកស្រី យក់​ ស៊ីណាត​ អភិបាលរងខេត្តស្វាយរៀងតំណាងលោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បាននាំយកអំណោយរបស់លោកអភិបាលខេត្តជូនដល់គ្រួសារក្រីក្រ​ហេីយមានកូនជាសិស្សរៀនពូកែ​ស្ថិតនៅភូមិសួនថ្មី​ សង្កាត់ព្រៃឆ្លាក់​ ក្រុងស្វាយរៀង​។

ក្នុងឱកាសនោះ  លោកស្រី យក់​ ស៊ីណាត​ អភិបាលរងខេត្តស្វាយរៀងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្តស្វាយរៀងដល់គ្រួសារដែលមាន​ឪពុកឈ្មោះ យ៉ង់ ចន្ធី អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ មានកូនស្រីច្បងឈ្មោះ អ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១រាល់ខែរាល់ឆ្នាំ និងប្អូនស្រីឈ្មោះ ឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោកស្រីអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ បងប្រុសបងស្រីនិងកូនៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន  នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់និងសូមថែរក្សាសុខភាពនិងមានអនាម័យល្អក្នុងការរស់នៅផងដែរ។

សូមបញ្ជាក់ថា អំណោយដែលគ្រួសារក្រក្រនេះទទួលបានរួមមាន៖​ អង្ករប្រាំបេស្មើនិង១២៥គីឡូ​ក្រាម​ មី៥កេស ទឹកស៊ីអ៊ីវ ៥យូរ​ ត្រីខ៥យួរ​ និងថវិកា ២លានរៀល៕

ដោយ៖ សុថាន


ចែករំលែក៖