ព័ត៌មានទាន់ហេតុការណ៍៖

Man City ខិត​កាន់តែ​កៀក​នឹង​ការ​ឈ្នះ​ពាន Premier League ក្រោយបំបាក់ Fulham

ចែករំលែក៖

Josko Gvardiol រកបានពីរគ្រាប់ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី១១ ឧសភា ខណៈដែលក្រុម Manchester City បានដាក់សម្ពាធលើ Arsenal ក្នុងការប្រជែងដណ្តើមពាន ដោយបានផ្តួលក្រុម Fulham ៤ទល់០ ដើម្បីរំកិល២ពិន្ទុដាច់នៅលើកំពូលតារាង Premier League ។

នៅក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៣៦ ក្រុមភ្ញៀវ Man City បានបើកការស៊ុតបញ្ចូលទីនៅដើមតង់ទី១ មួយគ្រាប់ពេលដែលខ្សែការពារ Gvardiol បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី១៣។ បន្ទាប់មកនៅតង់ទី២ Phil Foden បានបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់នៅរដូវកាលនេះជាមួយនឹងការរកគ្រាប់បាល់ទី២នៃការប្រកួតនេះនៅនាទីទី៥៩ដោយការបញ្ជូនបាល់ពី Bernardo Siva។

Erling Haaland គួរតែបន្ថែមគ្រាប់បាល់ទី៣នៅពាក់កណ្តាលតង់ទីពីរ ប៉ុន្តែអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League រូបនេះបានស៊ុតមិនចំគោលដៅទៅវិញ។

ប៉ុន្តែ Manchester City នៅតែបន្តដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតដល់នាទីទី៧១ Gvardiol បានស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ទី៣លើក្រុមFulham។

កីឡាករ Issa Diop របស់ Fulham ត្រូវ​បាន​កាត​លឿង​ជា​លើក​ទី​ពីរ​ក្នុង​ពេល​ប្រកួត ហើយក៏ទទួលបានកាតក្រហមនៅនាទីទី៩០+៥ នៅពេលដែលប៉ះទង្គិចជាមួយ Julain Alvarez នៅ​ខាង​ក្នុង​ប្រអប់ ហើយ​ត្រូវអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីដែលស៊ុតគ្រាប់ទី៤នេះដោយកីឡាករ Julain Alvarez រហូតដល់ចប់ការប្រកួត ក្រុមភ្ញៀវ Man City យកឈ្នះ Fulham ៤ទល់០។

លទ្ធផល​នេះ​មាន​ន័យ​ថា ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Manchester United នៅ​ថ្ងៃ​អាទិត្យ​នេះត្រូវ​ការ​ឈ្នះ ដើម្បី​ប្រាកដ​ក្នុង​ការ​ប្រជែង​យក​ពាន​ទៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវ​កាល។

Manchester City ក៏ត្រូវប្រកួតក្នុងទឹកដី Tottenham នៅថ្ងៃអង្គារ ហើយប្រសិនបើ Arsenal បរាជ័យក្នុងការទទួលបានលទ្ធផលវិជ្ជមាននៅ Old Trafford នោះជ័យជម្នះនឹងឈ្នះពានរង្វាន់ Premier League ជាលើកទី៤ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Guardiola ។

ការដាក់ពិន្ទុរបស់ Arsenal ក្នុងដំណាក់កាលដ៏សំខាន់នៃការប្រណាំងប្រជែងដណ្តើមពានកាលពីរដូវកាលមុន មានន័យថា ជាការឈ្នះដ៏ងាយស្រួលសម្រាប់ Manchester City ប៉ុន្តែលើកនេះ ពួកគេត្រូវបានរុញច្រានកាន់តែខ្លាំងដោយបុរសរបស់ Mikel Arteta ហើយលោក Guardiola បានសង្កត់ធ្ងន់កាលពីដើមសប្តាហ៍នេះថា មិនអាចមានកំហុសឆ្គងក្នុងការស្វែងរកពានរង្វាន់លីកមួយផ្សេងទៀតនោះទេ។

Arsenal នៅតែស្ថិតក្នុងការប្រជែងដណ្តើមពានច្រើន ហើយការឈ្នះពេលប្រកួតជាមួយ Manchester United នៅថ្ងៃអាទិត្យនេះនឹងដាក់សម្ពាធលើ Man City ប៉ុន្តែបើក្រុមកាំភ្លើងធំបរាជ័យនោះ ក្រុមរបស់លោក Guardiola នឹងលើកពាន Premier League នៅរដូវកាលនេះជាមិនខាន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖