ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​៖​ កម្ពុជា​ ចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖​ កម្ពុជា​ ចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា។ 

ការថ្លែងបែបនេះ​របស់​លោករដ្ឋលេខាធិការ បានធ្វេីឡេីង​កាលពីម្សិលមិញនេះ​ នៅក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference​ ចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ​ ដើម្បីជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន​ ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។

គួរបញ្ជាក់ថា នៅក្នុងសន្និសិទខាងលើនេះមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជាព្រមទាំងតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងវិនិយោគិនចិនជាច្រើនរូបបានចូលរួមផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖