ភ្នំពេញ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ កម្ពុជា ចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា។
ការថ្លែងបែបនេះរបស់លោករដ្ឋលេខាធិការ បានធ្វេីឡេីងកាលពីម្សិលមិញនេះ នៅក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference ចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ ដើម្បីជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។
គួរបញ្ជាក់ថា នៅក្នុងសន្និសិទខាងលើនេះមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជាព្រមទាំងតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងវិនិយោគិនចិនជាច្រើនរូបបានចូលរួមផងដែរ៕
ដោយ៖ តារា