ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ទុស្សេខ្សែភ្លើង​ បង្កជា​អគ្គិភ័យឆាបឆេះ​ផ្ទះប្រជាពលរដ្ឋ​មួយខ្នងនៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តី​អធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ៤B ផ្លូវបេតុង ក្រុមទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីព្រលប់ថ្ងៃទី០១ ខែមិថុនាម្សិលមិញ​នេះ​ បណ្ដាលឱ្យ​ផ្ទះប្រជាពលរដ្ឋ​មួយខ្នង​រងការខូចខាត​។ 

ហេតុការណ៍អគ្គិភ័យនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ។

អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ទំហំ ០៤ម៉ែត្រ គុណនិង​០៣ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

គួរបញ្ជាក់ថា​ ហេតុការណ៍​នេះនៅម៉ោង ១៩និង១០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុន​ឯកជន​ ចំនួន ០១គ្រឿង ប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

ដោយ​៖ តារា​


ចែករំលែក៖