ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កងទ័ពជើងគោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង ទៀន វ៉ាន់ទៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ទៀង ឆនគ្រឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រី ក្រសួង- ការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជួបពិភាក្សាទ្វេភាគីជាមួយសម ភាគី លោក ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ទៀ (Nguyen Van Nghia) ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺនឹងបង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរអង្វែង ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក៏ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ប្រជាជននៃប្រជាជាតិទាំងពីរផងដែរ”៕
ដោយ ៖ សិលា