ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៉ីហេីយមិនឱ្យលុយគេត្រូវម្ចាស់ហាងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានចូលទៅអង្គុយផឹកស៉ីនៅក្នុងហាងមួយកន្លែងជិតវត្តជន្លង់ម្លូរ ក្រោយផឹកស៉ីចប់ខណៈម្ចាស់ហាងគិតលុយបែរជាគ្មានលុយឱ្យទេីបឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

   ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅហាងផឹកស៉ីយីហោ​ ម៉ាក់ស្រីនុត ជិតវត្តជន្លង់ម្លូរ​ ក្នុងភូមិព្រៃល្ងៀង​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។ 

   តាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ម៉េង​ លី​ ជាម្ចាស់ហាងខាងលេីបានរៀបរាប់ថា​ នៅវេលាម៉ោង១០ព្រឹក​ថ្ងៃខែដដែលគាត់បានឃេីញបុរសម្នាក់ដេីរមកចូលអង្គុយក្នុងក្យូសរបស់គាត់ដោយកុម្ម៉ង់ស្រាបៀរABCមួយយួរនិងម្ហូប៣មុខ​ ទឹកដោះគោឆៅ២កំប៉ុង​ ដោយអង្គុយផឹកតែម្នាក់ឯង​ ។ បន្ទាប់មក ខណៈផឹកអស់បុរសខាងលេីក៏ទៅរករឿងអ្នកអង្គុយផឹកស៉ីនៅក្យូសផ្សេងទៀតដោយចោទថាគេលួចម៉ូតូខ្លួន​ ពេលនោះម្ចាស់ហាងក៏បានឱ្យបុរសខាងលេីគិតលុយសិនដោយសរុបអស់១៤ម៉ឺនរៀល​ តែពេលនោះបុរសខាងលេីមិនមានលុយ​ ហេីយក៏ប្រាប់ឱ្យជូនទៅយកលុយពីថៅកែការាសឡាននៅជិតផ្លូូវរថភ្លេីង។ 

    បុរសខាងលេីបានបន្តទៀតថា​ ពេលនោះរូបគាត់ក៏ជូនទៅដល់ផ្លូវរថភ្លេីងបែរជាបុរសខាងលេីប្រាប់ថា រូបគេមិនដែលស្គាល់ថៅកែការាសឡាននោះទេ​ ទេីបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបាននាំបុរសខាងលេីទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះដេីម្បីដោះស្រាយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖