ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិ ! ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលបាក់ស្រុតកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ទៅឃុំអូរសោម ស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណី បាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ទៅឃុំអូរសោម ក្នុងស្រុកវាលវែង បង្កឱ្យស្ទះចរាចរណ៍យានយន្ត មិនអាចឆ្លងកាត់បាន។

សមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ទើបធ្វើអោយកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ ស្រាប់តែត្រង់ចំណុច ផ្លូវអន្ទង់អាំងទី២ បានបាក់ស្រុតផ្លូវ បង្កឱ្យកកស្ទះចរាចរណ៍ យានយន្តមិនអាចឆ្លងកាត់បាន។

ស្ថានភាពផ្លូវបាត់ស្រុត ចន្លោះពីឃុំប្រម៉ោយ ទៅឃុំអូរសោម ស្រុកវាលវែង ត្រូវបានអាជ្ញាធរ សមត្ថកិច្ច ក្រុមហ៊ុនទទួលសាងសង់ផ្លូវចុះទៅពិនិត្យ ដើម្បីសម្រួលធ្វើយ៉ាងណា បានឆ្លងកាត់ឡើងវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖