យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ និងប្រហែល 380 នាក់បានរងរបួស បន្ទាប់ពីព្យុះទីហ្វុង Gaemi បានបោកបក់កាត់ភាគខាងជើងតៃវ៉ាន់ (ប្រទេសចិន)។
ព្យុះនេះក៏បានបណ្តាលឱ្យកប៉ាល់ដឹកទំនិញចំនួនប្រាំគ្រឿងរត់ចូលចតនៅឆ្នេរសមុទ្រ និងកប៉ាល់មួយបានលិច។
កប៉ាល់ដែលរងគ្រោះរួមមាន កប៉ាល់បំពាក់ទង់ជាតិតង់ហ្សានីចំនួន៣គ្រឿង កប៉ាល់មានទង់ជាតិឥណ្ឌូណេស៊ី១គ្រឿង កប៉ាល់មានទង់ជាតិម៉ុងហ្គោលី១ និងកប៉ាល់មានទង់ជាតិតូហ្គា។ សំណាងល្អ មិនមានការលេចធ្លាយប្រេងទេ។
ក្នុងចំណោមនោះ កប៉ាល់ដឹកទំនិញទង់ជាតិតង់ហ្សានីមួយគ្រឿងបានលិចនៅឆ្នេរនៃទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូង។
បច្ចុប្បន្នមិនទាន់មានការឆ្លើយតបណាមួយពីក្រុមនាវិកនៃពលរដ្ឋមីយ៉ាន់ម៉ា៩នាក់នោះទេ។ ការងារស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ។
កន្លងមក ព្យុះទីហ្វុង Gaemi ក៏បានបោកបក់កាត់ប្រទេសហ្វីលីពីន មុនពេលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ហើយបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឱ្យផ្លូវនានាក្នុងរដ្ឋធានីម៉ានីល ទៅជាទន្លេ បណ្តាលឱ្យរថយន្តជាប់គាំង។
មន្ត្រីរដ្ឋាភិបាលទីក្រុងម៉ានីលបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយធម្មជាតិ ដោយបានកៀរគរមូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីទីភ្នាក់ងារព្យាករអាកាសធាតុក្នុងតំបន់បានព្រមានពី “ទឹកជំនន់ធ្ងន់ធ្ងរ” នៅក្នុងតំបន់មួយចំនួន៕ ដោយ៖ ធីរីណា
រូបថត៖ plo.vn