ខ្សែបម្រើស្លាបរបស់ក្លិប Aston Villa កីឡាករ Moussa Diaby ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លិប Al-Ittihad របស់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃប្រហែល៥០.៤លានផោន។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិនិត្យសុខភាព និងបញ្ចប់កិច្ចព្រមព្រៀងបន្ទាប់ពីទើបតែបានមួយរដូវកាលនៅ Villa Park ។
Diaby បានចូលរួមជាមួយ Aston Villa ពីក្លិប Bayer Leverkusen ក្នុងតម្លៃកំណត់ត្រាក្លិប៥១.៩លានផោនកាលពីរដូវក្តៅមុន ប៉ុន្តែអ្នកចាត់ការទូទៅលោក Unai Emery បានសម្រេចចិត្តផ្ទេរប្រាក់ទៅឱ្យកីឡាករអន្តរជាតិបារាំងរូបនេះ។
ការផ្ទេរនេះកើតឡើងបន្ទាប់ពីក្លិបបានចុះហត្ថលេខាលើ Jaden Philogene ពី Hull ឡើងវិញដោយចំណាយប្រាក់ប្រហែល១៣.៥លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសក្នុងខែនេះ ហើយសង្ឃឹមថា កីឡាករមកពីក្លិបយុវជនរូបនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការត្រឡប់មកវិញរបស់គាត់។
Diaby បានបង្ហាញខ្លួន៥៤ប្រកួតនៅ Aston Villa ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions League ។
គួរបញ្ជាក់ថា ក្រុម Aston Villa កំពុងរៀបចំក្រុមរបស់ពួកគេឡើងវិញនៅមុនរដូវកាលថ្មី ហើយបានលក់ខ្សែបម្រើ Douglas Luiz ទៅឱ្យ Juventus ក្នុងតម្លៃ៤២.៤លានផោនកាលពីខែមុន។ ក្លិបនេះបានចុះហត្ថលេខានាំយក Samuel Iling-Junior និង Enzo Barrenechea ពីក្លិបអ៊ីតាលី ខណៈដែលខ្សែការពារឆ្វេង Ian Maatsen មកពី Chelsea ក្នុងតម្លៃ៣៥លានផោន និងខ្សែបម្រើស្លាប Lewis Dobbin ពី Everton ក្នុងតម្លៃប្រហែល៩លានផោន។ កាលពីថ្ងៃអង្គារ Aston Villa ក៏បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើ Amadou Onana របស់ Everton ក្នុងតម្លៃ៥០លានផោនផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)