ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី បង្កការភ្ញាក់ផ្អើលជាលើកទី២ នាពេលចុះបំពេញបេសកកម្មក្រៅផ្លូវការនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ទី២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្កភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណៈ​ដែល​សម្ដេចបានចុះបំពេញបេសកកម្មក្រៅផ្លូវការ នៅសាលាបឋមសិក្សាអនុវត្ត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា​ បេសកកម្មក្រៅផ្លូវការនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុត្តគម្រោងសាលារៀនគំរូរបស់សាលានេះ ។ ហើយនេះគឺជាការអញ្ជើញបំពេញបេសកកម្មដ៏ភ្ញាក់ផ្អើលក្នុងក្របខណ្ឌវិស័យអប់រំដោយមិនមានការជូនដំណឹងជាមុនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននោះទេ។

គួររម្លឹកផងដែរថា​ សម្តេចធិបតី ធ្លាប់បានបន្លំខ្លួនក្នុងសម្លៀកបំពាក់សាមញ្ញចុះពិនិត្យដោយផ្ទាល់នៅ Pub Street នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ​ ដើម្បីសួរសុខទុក្ខម្ចាស់អាជីវកម្ម និងពិនិត្យមើលស្ថានភាពជាក់ស្តែងលើវិស័យទេសចរណ៍ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖