ព័ត៌មានទាន់ហេតុការណ៍៖

ឡាន ២៥ កៅអី ដឹកអ្នកដំណើរ មកពីដង្ហែទៀនវស្សាទៅវត្តលោកឪសួង បានក្រឡាប់ នៅតាមផ្លូវចុះពី ច្រកជាំស្រងាំ ចង្កេះភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ តាមរយៈ«ព័ត៌មានបឋម» បានឱ្យដឹងថា ៖ មានករណីឡាន ២៥ កៅអី ដឹកអ្នកដំណើរ មកពីដង្ហែទៀនវស្សា ទៅវត្តលោកឪសួង បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ នៅតាមផ្លូវចុះពី ច្រកជាំស្រងាំ ចង្កេះភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅល្ងាចថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤ ។ ទោះជាមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរនៅឡើយ ប៉ុន្តែអាចមានអ្នករងរបួស និងបាត់បង់ជីវិត .. ខណៈស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននេះ ឡានខូចខាតខ្លាំង ។

ចំពោះព័ត៌មានលម្អិត យើងនឹងផ្សព្វផ្សាយជាក្រោយ ប្រសិនទទួលបានរបាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរ ជាផ្លូវការសិន ៕

ដោយ៖ សិលា


ចែករំលែក៖