ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា៖ មេីលឃេីញក្បាលគ្រាប់ទំហំប៉ុណ្ណឹង រង់ចាំមេីលតួគ្រាប់បែកទម្លាក់ពីយន្តហោះនេះទំហំប៉ុន្មានដែរ? ស្ថិតនៅមិនឆ្ងាយពីភ្នំពេញទេ គឺស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលហ្នឹងណា កម្លាំងជំនាញអង្គភាពសុីម៉ាក់នឹងឆ្លេីយតបថ្ងៃនេះ (១៣ សីហា ២៤)!
សូមជម្រាបថា លោក ហេង រតនា បានទទួលជួបពិភាក្សាការងារជាមួយលោក Hans Risser ប្រធានថ្មីនៃអង្គការជំនួយប្រជាជនណ័រវស្សNPA ប្រចាំនៅកម្ពុជា កាលពីម្សិលមិញនេះ។ ការពិភាក្សាបានផ្តោតលេីការពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងអង្គការNPAនិងអង្គភាពសុីម៉ាក់ឱ្យកាន់រីកចម្រេីនបន្ថែមទៀត។
ក្នុងនោះការពិភាក្សាក៏បានផ្តោតជាសំខាន់លេីជំនួយរបស់សហរដ្ឋអាមេរិកដែលបានគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមនៅតាមបណ្តាលខេត្ត ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀងជាដេីម ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការគាំទ្រគំរោងអភិវឌ្ឍន៍នានានៅតាមបណ្តាខេត្តទាំងនេះ។
ជាមួយគ្នានោះ អគ្គនាយកស៊ីម៉ាក់ ក៏បានទទួលជួប និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Motoyuki SATO និងក្រុមការងារមកពីប្រទេសជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍឧបករណ៍បច្ចេកទេសបោសសម្អាតមីនប្រភេទALIS ដែលជាបច្ចេកវិទ្យាទំនើបបូករួមជាមួយប្រព័ន្ធGPR ស្កេនវិភាគរូបភាព និងទិន្នន័យក្រោមដី កាលពីម្សិលមិញនេះ។ ឧបករណ៍រាវមីនប្រភេទ ALIS បានធ្វេីការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នាជាមួយអង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ២០០៦មក ដែលមានលក្ខណ:ទំនេីបជាមួយប្រព័ន្ធAI និងGPR!។
លោកសាស្ត្រាចា្យSATO មានបំណងបន្តពង្រឹងកិច្ចសហការជាមួយអ្នកបច្ចេកទេសអង្គភាពសុីម៉ាក់ ដេីម្បីបន្តពង្រឹងសមត្ថភាពឧបករណ៍រាវមីននេះ និងផ្តល់ការហ្វឹកហ្វឺនជូនអ្នកជំនាញមកពីប្រទេសដទៃទៀត៕
ដោយ៖ តារា