ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់ ​៖​ មេីលឃេីញក្បាលគ្រាប់ទំហំប៉ុណ្ណឹង​ រង់ចាំមេីលតួគ្រាប់បែកទម្លាក់ពីយន្តហោះនេះទំហំប៉ុន្មានដែរ?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ មេីលឃេីញក្បាលគ្រាប់ទំហំប៉ុណ្ណឹង​ រង់ចាំមេីលតួគ្រាប់បែកទម្លាក់ពីយន្តហោះនេះទំហំប៉ុន្មានដែរ? ស្ថិតនៅមិនឆ្ងាយពីភ្នំពេញទេ​ គឺស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាលហ្នឹងណា កម្លាំងជំនាញអង្គភាពសុីម៉ាក់នឹងឆ្លេីយតបថ្ងៃនេះ​ (១៣​ សីហា​ ២៤)!

សូមជម្រាបថា​ លោក​ ហេង​ រតនា​ បានទទួលជួបពិភាក្សាការងារជាមួយលោក​ Hans Risser ប្រធានថ្មីនៃអង្គការជំនួយប្រជាជនណ័រវស្ស​NPA ប្រចាំនៅកម្ពុជា​ កាលពីម្សិលមិញនេះ​។ ការពិភាក្សាបានផ្តោតលេីការពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងអង្គការNPAនិងអង្គភាពសុីម៉ាក់ឱ្យកាន់រីកចម្រេីនបន្ថែមទៀត។  

ក្នុងនោះការពិភាក្សាក៏បានផ្តោតជាសំខាន់លេីជំនួយរបស់សហរដ្ឋអាមេរិកដែលបានគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមនៅតាមបណ្តាលខេត្ត​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ និងខេត្តស្វាយរៀងជាដេីម​ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការគាំទ្រគំរោងអភិវឌ្ឍន៍នានានៅតាមបណ្តាខេត្តទាំងនេះ។ 

ជាមួយគ្នានោះ​ អគ្គនាយកស៊ីម៉ាក់​ ក៏បានទទួលជួប និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Motoyuki SATO និងក្រុមការងារមកពីប្រទេសជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍឧបករណ៍បច្ចេកទេសបោសសម្អាតមីនប្រភេទALIS ដែលជាបច្ចេកវិទ្យាទំនើបបូករួមជាមួយប្រព័ន្ធGPR ស្កេនវិភាគរូបភាព និងទិន្នន័យក្រោមដី​ កាលពីម្សិលមិញនេះ​។ ឧបករណ៍រាវមីនប្រភេទ​ ALIS បានធ្វេីការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នាជាមួយអង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ២០០៦មក ដែលមានលក្ខណ:ទំនេីបជាមួយប្រព័ន្ធAI និងGPR!។  

លោកសាស្ត្រាចា្យSATO មានបំណងបន្តពង្រឹងកិច្ចសហការជាមួយអ្នកបច្ចេកទេសអង្គភាពសុីម៉ាក់​ ដេីម្បីបន្តពង្រឹងសមត្ថភាពឧបករណ៍រាវមីន​នេះ​ និងផ្តល់ការហ្វឹកហ្វឺនជូនអ្នកជំនាញមកពីប្រទេសដទៃទៀត៕

ដោយ​៖ តារា​


ចែករំលែក៖