ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈភ្ជួរដីចម្ការជាន់មីនតោនសល់ពីសម័យសង្គ្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់ជាម្ចាស់ត្រាក់ទ័របានស្លាប់ភ្លាមៗ ក្រោយពីភ្ជួរដីចម្ការ១កន្លែងប៉ះចំមីនតោនសល់ពីសម័យសង្ក្រាមបណ្តាលឱ្យផ្ទុះឡើង កាលពីល្ងាចថ្ងៃទី ១៥ សីហា ២០២៤ ស្ថិតនៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។

ប្រភពបញ្ជាក់ថាៈម្ចាស់ត្រាក់ទ័ររងគ្រោះដែលស្លាប់មានឈ្មោះ វ៉ាត សាវុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ។

ប្រភពបន្តថាៈ ដីចម្ការខាងលើគីជាដីចម្ការចាស់ដែលប្រកបរបរកសិកម្មរាល់ឆ្នាំ ពួកគាត់តែងតែមកភ្ជួរអាស្រ័យផលដូចសព្វដង តែមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានចុះទៅភ្ជួរ តែអកុសលប៉ះចំមីនតោនសល៎ពីសម័យសង្គ្រាមបណ្ដាលឱ្យផ្ទុះធ្វើឲ្យយុវជនម្នាក់ស្លាប់ រីឯត្រាក់ទ័ររងការខូចខាត ។ក្រោយកើតហេតុគេឃើញសមត្ថកិច្ចចុះធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖