ព័ត៌មានទាន់ហេតុការណ៍៖

ទាហានកូរ៉េខាងជើងបានឆ្លងព្រំដែនចូលកូរ៉េខាងត្បូង

ចែករំលែក៖

ទាហានកូរ៉េខាងជើងម្នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងនៅព្រឹកនេះ (ថ្ងៃទី 20 ខែសីហា) ដោយឆ្លងកាត់ព្រំដែនយោធានៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។
យោងតាមព័ត៌មាន ទាហានរូបនេះបានឆ្លងព្រំដែនចូលទៅក្នុងស្រុក Goseong នៅឆ្នេរសមុទ្រភាគខាងកើត ហើយត្រូវបានចាប់ខ្លួនដោយឆ្មាំកូរ៉េខាងត្បូង។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅព្រឹកនេះថា យោធារបស់ប្រទេសនេះបានចាប់ខ្លួនមនុស្សម្នាក់ដែលគេជឿថាជាពលរដ្ឋកូរ៉េខាងជើងនៅក្នុងតំបន់ភាគខាងកើត ហើយរដ្ឋាភិបាលកំពុងសាកសួរពីហេតុផលសម្រាប់ការឆ្លងកាត់ព្រំដែន។ មន្ត្រីរូបនេះបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ឡើយ។ យ៉ុនហាប់បានរាយការណ៍ថា ទាហានកូរ៉េខាងជើងជាពលបាល។
កាលពីដើមខែនេះ ពលរដ្ឋកូរ៉េខាងជើងម្នាក់បានភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងពីឆ្នេរសមុទ្រភាគខាងលិច។ កម្រណាស់ដែលជនជាតិកូរ៉េខាងជើងឆ្លងព្រំដែនចូលកូរ៉េខាងត្បូង ប៉ុន្តែភាគច្រើនឆ្លងកាត់ប្រទេសចិន ឬប្រទេសផ្សេងទៀតមុនពេលទៅដល់កូរ៉េខាងត្បូង៕

ដោយ៖ ធីរីណា(រូបថត​៖ Reuters)

 


ចែករំលែក៖