ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនឆ្លើយតបនឹងរឿងដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកXianbin ថាប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ !

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលថ្មប៉ប្រះទឹកXianbin តើភាគីចិនមានអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ? នេះជាការផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

      លោកស្រី Mao Ning បានថ្លែងថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin នៃប្រជុំកោះ Nansha ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើពីការដាស់តឿននិងការព្រមានរបស់នាវាឆ្មាំសមុទ្រ ហើយមានចេតនាបើកបំបុកនាវាអនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីនាវាបុកគ្នា ។ អនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាបាច់  ចំណាត់ការរបស់ចិនគឺសមហេតុផល ប្រកបដោយភាពជំនាញនិងស្របច្បាប់ ។

        គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកស្រី Mao Ning បានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកXianbinជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដីមានស្រាប់របស់ប្រទេសចិននិងជាថ្មប៉ប្រះទឹកគ្មានមនុស្សរស់នៅ ។ ភាគីហ្វីលីពីនចាត់បញ្ជូននាវាឆ្មាំសមុទ្រឱ្យបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin ប៉ុនប៉ងដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនដែលឈរចោលនៅក្បែរថ្មប៉ប្រះទឹកXianbin ដើម្បីសម្រេចបាននូវការស្ថិតនៅក្នុងរយៈពេលយូរ ។ ទង្វើរបស់ហ្វីលីពីនបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិប្បតេយ្យភាពចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវការកំណត់នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង បានបំផ្លាញដល់សន្តិភាពនិងសន្តិសុខនៃសមុទ្រចិនខាងត្បូង ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿននេះ ហើយនឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារភាពម៉ឺងម៉ាត់នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូងផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖