ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ÷សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិ ន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាតាមរបៀបវារៈរួចមក កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចអនុម័ត ៖

១-គម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥។

២-សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រគល់ភារកិច្ចជូន គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

៣-សំណើសុំជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប សម្រាប់អាណត្តិទី៣ ជំនួស លោក អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

៤-គោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែក៖