ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ការចោទរបស់ទណ្ឌិតក្បត់ជាតិមកលើសម្តេចតេជោ ហ៊ុន សែន ថារំលោភសិទ្ធិកុមារ អត់ន័យ = គ្មាននរណាយកចិត្តទុកដាក់ចាប់អារម្មណ៍ឡើយ។
២- ការចោទរបស់ទណ្ឌិតក្បត់ជាតិដែលអត់ន័យ = ក៏ត្រូវវិទ្យុអាស៊ីសេរីយកមកផ្សាយហាក់ដូចជាសំខាន់ណាស់។
៣- ការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសមានការរីកចម្រើនដែលកុមារក៏បានទទួលផលដែរ = ដូច្នេះកុមារៗក៏ត្រូវដឹងការពិតនេះដែរ ?
៤- ការគ្រាន់តែឲ្យប្រជាជនបានដឹងពីការរីកចម្រើនរបស់ប្រទេសជាតិ = គឺជាការចែករំលែកព័ត៌មាន មិនមែនជាការរំលោភសិទ្ធិពលរដ្ឋទេ។
៥- មានរឿងអីដែលសម្តេចធិបតីចុះចេញពីតំណែងនាយករដ្ឋមន្ត្រី = បើកំពុងទទួលបានការគាំទ្រពីប្រជាជនកម្ពុជានោះ?
៦- ការបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានជាយូររាប់សិបឆ្នាំមកហើយ = តែការពិតគណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីភាព ភាពផ្ទៃក្នុងរឹងមាំដដែល តែបែរជាទៅបែកបាក់ក្នុងជួរក្រុមឧទ្ទាមក្រៅច្បាប់និងបក្សប្រឆាំងតែម្តង?
៧- ការធ្វើឲ្យបាត់បង់ទេសចរណ៍ = គឺជាក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែបំភិតបំភ័យប្រជាជនមហាជន?
៨- ការរឹតត្បិតដើម្បីការពារសន្តិភាព សន្តិសុខសង្គម = ដើម្បីសន្តិសុខ សុវត្ថិភាពទាំងអស់គ្នា។
៩- ការត្រួតពិនិត្យចលនាអនាធិបតេយ្យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = គឺជាវិធានការណ៍រៀបចំសន្តិសុខនិងសុវត្ថិភាពសង្គម។
១០- ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មិនថារំលោភសិទ្ធិទេ = តែដល់សមត្ថកិច្ចចាប់ខ្លួនក្រុមជនល្មើសច្បាប់បែរជាថារំលោភសិទ្ធិមនុស្សទៅវិញ? ៕
ដោយ ៖ សិលា