ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលចាប់ឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនា ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង០០នាទី ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជន ង៉ែត ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់បាយ មានទីលំនៅភូមិ/ឃុំ កើតហេតុ (ត្រូវជាបងបង្កើត)ជនសង្ស័យឈ្មោះជន ជាតិ ហៅចយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ វិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល(ត្រូវជាប្អូនបង្កើត)។
សម្ភារៈខូចខាត ៖ បែកឆ្នាំងដាំបាយអគ្គីសនីចំនួន០១ និងបាក់កៅអីជ័រចំនួន០១ ។ វត្ថុតាងចាប់យក ៖ ដំបងឈើមូល ០១កំណាត់ ប្រវែង ៦០សង់ទីម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ