ខេត្តស្វាយរៀង៖ លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក បានជំរុញដល់ក្រុមការងារត្រូវបន្តផ្សព្វផ្សាយអំពីគោល ការណ៍គោលនយោបាយសំខាន់ៗរបស់គណបក្សនិងសមិទ្ធផលផ្សេងៗដែលជាស្នាដៃសាងដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានព្រមទាំងជ័យជំនះនៃលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤។
ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៤ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រចាំខែសីហាឆ្នាំ២០២៤និងលើកទិសដៅភារ:កិច្ចសំខាន់ៗសម្រាប់អនុវត្តប្រចាំខែកញ្ញាឆ្នាំ២០២៤នៅសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។
បន្ទាប់ពី លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បានឡើងអានរបាយការណ៍ នៃការអនុវត្តការងារគណបក្សប្រចាំខែ រួចមក ។
លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អស់លោក លោកស្រី អនុប្រធានក្រុមការងារស្រុកលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ប្រធានគណបក្សស្រុកនិងតាមបណ្ដា ភូមិឃុំ ទាំង១៦ ក្នុងស្រុករមាសហែក ដែលបានចូលរួមនាពេលនេះផងដែរ។
លោក ក៏បាន លើកឡើងពីទិសដៅដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវបន្តគោរពនិងអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយរបស់គណបក្សគឺការថែរក្សា – សន្តិភាពនិងកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្សពិសេសសភាពរជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះឈ្នះដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក ជាស្ថាបនិកមគ្គុទ្ទេសក៍ឯកដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាធ្វើឲ្យ ប្រទេសជាតិមានសន្តិភាពនិងការឯកភាពជាតិពេញលេញ។
ជាមួយគ្នានេះនៅគ្រប់មូលដ្ឋានត្រូវចាត់តាំងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរនៅសារាចររបស់រាជរដ្ឋាភិបាល លេខៈ ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៤។
គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ឃុំស្រុក រមាសហែក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធនិងរបៀបរបបធ្វើការរបស់ខ្លួនលើក កម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំនិងសម្រេចបាននូវលទ្ធផលល្អក្នុងការកសាងពង្រឹងពង្រីកសមាជិកបក្ស និងកម្លាំងគាំទ្រគណ បក្សពីថ្នាក់ស្រុករហូតដល់មូលដ្ឋាន ឃុំ ភូមិ តាមរយៈការកែសម្រួលបំពេញបន្ថែមរចនាសម្ព័ន្ធគណបក្សគ្រប់ថ្នាក់ធានាបាន ទាំងរិមាណនិងសណភាពនិងមន្រ្តីគណបក្សទើបជាប់ឆ្នោតដែលត្រូវចូលកាន់តំណែងក្នុងក្រុមប្រឹក្សាស្រុកត្រូវយល់ច្បាស់ អំពីតួនាទីភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងទាំងគោលជំហរឆន្ទៈស្មារតីចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អសិក្តសមជា មន្ត្រីគណបក្សដែលបម្រើប្រជាពលរដ្ឋ។
គណបក្សគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពនិងឥរិយាបថរបស់មន្ត្រីគណបក្សដែលបំពេញការងារនៅគ្រប់អង្គភាពនិងមូលដ្ឋាននានា ចាប់តាំងពីថ្នាក់ស្រុកនិងឃុំដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំនិងចាត់តាំងអនុវត្តនូវរាល់ គោលការណ៍គោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលបានលទ្ធផលល្អប្រសើរសំដៅលើកកម្ពស់ការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋឲ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់សម្រាប់ការបោះឆ្នោតនាពេលខាងមុខទៀត។
លោក បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រមាសហែក ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំ ដើម្បីធានានូវ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈវិធានការណ៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ពិសេស ការធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាចលនាស្នូលក្នុងការរក្សាសុខសន្តិភាព ។
លោក បានបន្ថែមថា ត្រូវតាមដានក្តាប់ជាប់ពត៌មានក្លែងក្លាយ ពត៌មានញុះញង់មូលបង្កាច់បង្កភាពវឹកវរដល់សង្គម ហើយធ្វើប្រតិកម្មរហ័សឲ្យទាន់ពេល ឬវាយបកឲ្យទាន់ពេលវេលានិងមុតស្រួចរាល់ សកម្មភាពអុជអាលបំពុលសង្គមរបស់ពួកប្រឆាំងជ្រុលនិយមតាមវីធានការវាយសម្រុក និងបុរេសកម្ម។
ពិសរសបន្ត ជំរុញការងារ បង្កបង្កើនផលស្រូវរដូវវស្សាការដាំដំណាំរួមផ្សំការចិញ្ចឹមសត្វនិងពង្រឹងការលើកកម្ពស់ និង ត្រូវបន្តជំរុញការងារប បច្ចេកទេសនិងគុណភាពផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារនិងត្រៀមលក្ខណៈធ្វើអន្តរាគមន៍សង្គ្រោះនៅពេលមានគ្រោះធម្មជាតិទប់រាលដាលនៃជំងឺសត្វកំចាត់សត្វល្អិតបផ្លាញដំណាំឲ្យបានទាន់ពេលវេលា ៕
ដោយ៖ សុថាន