ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ បានគ្រោងផែនការគោលថ្មីស្ដីពីចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក តើគួរធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរបៀបណា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគ្រិនរបស់ភាគីទាំងពីរ ។ពួកគេនាំគ្នាស្វែងរកឱកាសថ្មីក្នុងវិធានការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលលើកឡើងដោយកិច្ចប្រជុំកំពូលនេះ ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ កាលពីថ្ងៃទី៦ខែកញ្ញា មហាសន្និបាតសហគ្រិនចិន-អាហ្វ្រិកលើកទី៨បានបើកធ្វើនៅក្រុងប៉េកាំង ។ នេះជាសកម្មភាពបន្ទាប់បន្សំដ៏សំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ ។ ក្រៅពីតំណាងនៃសហគ្រាសចិន នៅមានតំណាងសហគ្រាសមកពីប្រទេសអាហ្វ្រិកចំនួន៤៨ដូចជា សេណេហ្គាល់ អាហ្វ្រិកខាងត្បូងនិងកេនយ៉ាជាដើមចូលរួមមហាសន្និបាតនេះដែរ ដែលពាក់ព័ន្ធនឹងអាជីវកម្មជាច្រើន ។ ក្នុងពិធីបើកមហាសន្និបាតលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្តួចផ្តើមគំនិតថា ចិននិងអាហ្វ្រិកគួរបង្កើនការតភ្ជាប់ទីផ្សារថែមមួយកម្រិតទៀត ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្មថែមមួយកម្រិតទៀត និងបង្កើនការជំរុញឧស្សាហកម្មដោយការច្នៃប្រឌិតថ្មីថែមមួយកម្រិតទៀត ។ សហគ្រិនចិននិងអាហ្វ្រិកក៏បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ពិភាក្សាអំពីទិសដៅថ្មីនៃការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រំពឹងថានឹងមានការការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះកាន់តែច្រើន ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ “ផែនការកិច្ចសហប្រតិបត្តិការធំៗចំនួន១០” “ប្រតិបត្តិការធំៗចំនួន៨” និង“គម្រោងសំខាន់ៗចំនួន៩”រវាងចិននិងអាហ្វ្រិក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកបានពន្លឿនការអភិវឌ្ឍដែលទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើន ។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិកនៅឆ្នាំ២០២៣បានកើនឡើងជិត៣៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ចាប់ពីឆ្នាំ២០១៣មក ចិនបានចូលរួមការសាងសង់ផ្លូវដែកប្រវែងជាង៦ពាន់គីឡូម៉ែត្រនិងផ្លូវថ្នល់ប្រវែងជាង៦ពាន់គីឡូម៉ែត្រនៅអាហ្វ្រិក សហគ្រាសបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនដូចជាធុរកិច្ចអេឡិចត្រូនិកនិងទូរគមនាគន៍ចល័តមួយចំនួនជាដើមបានធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅអាហ្វ្រិក ហើយផលិតផលប្រកបដោយលក្ខណៈពិសេសជាង២០០ប្រភេទរបស់ប្រទេសអាហ្វ្រិកចំនួន២៣ទទួលប្រជាប្រិយភាពនៅ “ទិវាទិញទំនិញគុណភាពល្អនៃអាហ្វ្រិកតាមបណ្តាញអ៊ីនធើណេត” ។ល។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកក្នុងវិស័យប្រពៃណីបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ មុខរបរថ្មីនិងវិស័យថ្មីបានទទួលការអភិវឌ្ឍយ៉ាងផុលផុស។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកនេះ ភាគីចិនបានលើកឡើងថាក្នងរយៈពេលបីឆ្នាំខាងមុខនេះ ចិនរីករាយរួមជាមួយភាគីអាហ្វ្រិកធ្វើប្រតិបត្តិការភាពជាដៃគូធំទាំង១០នៃការដែលចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ មតិសាធារណៈបានសម្គាល់ជាទូទៅថា នេះជាខ្សែមេនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអាហ្វ្រិកនាពេលបច្ចុប្បន្ននិងមួយរយៈពេលខាងមុខ ។ ឈរលើទីចាប់ផ្តើមថ្មី សហគ្រាសចិននិងអាហ្វ្រិកនឹងទទួលឱកាសធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។

ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញបំផុតលើទូទាំងពិភពលោក ហើយអាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោក ដូច្នេះ ចិននិងអាហ្វ្រិកមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ក្នុងដំណើរការពួតដៃគ្នាឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម ចិនអាចផ្តល់បច្ចេកទេសនិងខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ជួយ“ផលិតផលអាហ្វ្រិក”លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ព្រមពេលជាមួយគ្នានេះ ផលិតផលអាហ្វ្រិកអាចចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលរបស់ចិន ដែលទទួលបានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។

ពីការពួតដៃគ្នាត្រួសត្រាយ“ធុរកិច្ចអេឡិចត្រូនិកតាមផ្លូវសូត្រ” ដល់រថយន្តថាមពលថ្មីរបស់ចិន បន្ទះសូឡានិងគ្រឿងបរិក្ខារអគ្គិសនីដើរដោយថាមពលខ្យល់របស់ចិនផ្តល់ជំនួយដល់ការអភិវឌ្ឍថាមពលថ្មីរបស់អាហ្វ្រិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាហ្វ្រិកបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម ។ សហគ្រិនអាហ្វ្រិកដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គន្លឹះនៃកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងចិនគឺការច្នៃប្រឌិតថ្មី បទពិសោធន៍របស់ចិនក្នុងវិស័យថាមពលថ្មីនិងរថយន្តអគ្គិសនីជាដើមគួរយកទៅរៀនសូត្រ ។

អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ ។ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកមានភាពកាន់តែល្អប្រសើរ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកជាបន្តបន្ទាប់ នេះជាសំឡេងរួមរបស់សហគ្រិនចិននិងអាហ្វ្រិក ៕

ដោយ ៖ សិលា


ចែករំលែក៖